ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា ទម្លាយឈ្មោះតារាស្រីរៀមច្បង ១ ដួង ជា Idol តាំងពីនៅក្មេង
កំពូលតារាចម្រៀងសំឡេងមនោសញ្ចេតនា អ្នកនាង ម៉េង កែវពេជ្ជតា សុខៗ ស្រាប់តែដាច់ចិត្តទម្លាយឈ្មោះតារារៀមច្បង ១ ដួង ដែលជា Idol ខ្លួន តាំងពីនៅក្មេង ខណៈតារាជើងចាស់រូបនោះ គឺជាអ្នកស្រី ឆោម ឆវិន។

ជាមួយគ្នា នៃការបង្ហើបឈ្មោះរបស់តារាចម្រៀងអ្នកនាង ឆោម ឆវិន ដែលជា Idol របស់ខ្លួន កាលពីនៅក្មេងនេះដែរ អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ថា សិល្បករដែលមានក្រមសីលធម៌ល្អ គឺត្រូវចេះគោរពគ្នា មិនប្រកាន់ មិនរើសអើង និងចេះឈឺឆ្អាលគ្នា ជាពិសេសមានសាមគ្គីភាពរឹងមាំ ទើបវិស័យមួយនេះរីកចម្រើនដើរទៅមុខ។

តារាចម្រៀង ម៉េង កែវពេជ្ជតា បានលើកឡើងថា «ការពិតបងស្រី ឆោម ឆវិន គឺជា My Idol តាំងពីប្អូននៅក្មេង ព្រោះបទចម្រៀង “កុំចាញ់ឧបាយកលខ្មាំង” ដែលប្អូនបានយកទៅច្រៀងក្នុងកម្មវិធីប្រឡងចម្រៀងទូទាំងប្រទេសនៅទូរទស្សន៍ជាតិកម្ពុជា នាឆ្នាំ ១៩៨៦ ដែលរៀបចំដោយលោកជំទាវ ច័ន្ទ ធី និងបានធ្វើឲ្យប្អូនបានទួលចំណាត់ថ្នាក់លេខ ១ ពិសេស ទូទាំងប្រទេសនោះ គឺជាបទចម្រៀងដែលជាសំនៀងដើមរបស់បងស្រី ឆោម ឆវិន»។

អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់បន្ថែមទៀតថា «ថ្ងៃនេះបានជួបបងស្រីទៀត ដោយបងស្រីបានច្រៀងបទចម្រៀងដែលជាសំនៀងដើមរបស់ប្អូនវិញម្តង គឺបទ”ចាំជូតទឹកនេត្រា”»។ អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងទៀតថា នៅមានរូបភាពជាមួយតារាសិស្សប្អូនជាច្រើនទៀត ចាំបង្ហោះជូនពេលបន្ទាប់។

ជាការពិតណាស់ អ្នកនាង ម៉េង កែវពេជ្ជតា ថ្វីត្បិតតែបច្ចុប្បន្នមានវ័យរៀងច្រើនបន្តិចក្តី តែតារាស្រីនេះ នៅរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពសម្រាប់ទីផ្សារចម្រៀងគ្រប់មជ្ឈដ្ឋាន ពោលគឺទទួលបានការគាំទ្រទាំងមនុស្សវ័យចំណាស់ និងមិត្តៗ យុវវ័យផងដែរ ខណៈអ្នកនាង ត្រូវបានគេចាត់ទុកជារាជិនីសំឡេងពីរោះរណ្ដំចិត្ត៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


