Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងស្រីមួយរូបរំពឹង​ថា នឹងក្រសោប​បាន​ទីផ្សារ​សិល្បៈ​ឡើង​វិញ​ក្រោយ​កូ​វីដ​ស្ងប់ស្ងាត់​

បានផុស

នៅ

តារា​សម្តែង​កញ្ញា សុខ ស្រីម៉ុច បានដាក់​ក្តី​សង្ឃឹមលើ​ទីផ្សារ​សិល្បៈឡើងវិញ​បន្ទាប់ពី​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ស្ងប់ស្ងាត់​ឬ​ឆាប់​ត្រូវបាន​ផុតរលត់​ទៅវិញ​នោះ​។​

ការប្រកាស​របស់​តារា​សម្តែង​ស្រី​មាន​ប្រជាប្រិយភាព សុខ ស្រីម៉ុ​ច នេះ​បាន​ធ្វើឡើង​នា​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​កម្ពុ​ជាថ្មី​កាលពី​រសៀល​ថ្ងៃទី​១៦​ខែកុម្ភៈ ឆ្នាំ​២០២១​ម្សិលមិញ​។ ស្រី​ម៉ុ​ច បាន​បន្តថា​អាជីព​សិល្បៈនាង​សព្វថ្ងៃ​មាន​ភាព​រវល់​ខ្លះៗ​តែ​មិន​ដូច​មុន​ទេ​ ព្រោះ​តាំងពី​ផ្ទុះ​កូ​វីដ​-១៩​ ខ្លួន​មិន​ទទួល ការងារ​ចេញ​សម្តែង​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា សុខ ស្រីម៉ុ​ច និយាយទៀតថា​ ថ្វី​ត្បិត​ការងារ​សិល្បៈស្ងប់ស្ងាត់​បន្តិច​មែន ​តែ​សម្រាប់​មុខរបរ​ផ្ទាល់​ខ្លួន​ខាងក្រៅ​ គឺ​នៅតែ​មមាញឹក​ជាធម្មតា​។ ​នាង​ថា​មិន​មែន​មានតែ​ខ្លួន​ម្នាក់​នោះទេ​ដែល​ស្ងប់​ស្ងាត់​សិល្បៈ ពោល​ក៏មាន​តារា​ខ្មែរ​ប្រុស​-​ស្រី​ជាច្រើន​ត្រូវ​បាត់​បង់​ចំណូល​ពី​អាជីព​មួយ​នេះ​ផងដែរ​។​

បន្ថែម​ពីនេះ​កញ្ញា ស្រីម៉ុ​ច បាន​លើកឡើងថា ​អំឡុង​ពេលនេះ​គឺមាន​ផលិតករ​និង​អ្នកដឹកនាំ​រឿង​មួយ​ចំនួន​បាន​ទាក់ទង​មក​នាង​ជា​បន្តបន្ទាប់​ តែ​នៅត្រង់ថា ​ទទួល​ការងារ​ឬ​អត់​មិនទាន់​ច្បាស់​នៅឡើយ​ទេ​​ព្រោះថា​កំពុង​រង់​ចាំមើល​ស្ថានភាព​កូ​វីដ​-១៩​សិន​។ ​នាង​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន​ខ្ពស់​និង​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិ​បាល​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣១ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥៨ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម