១. Joo Won នៅកម្មវិធី PowerFM ‘Cultwo Show’ របស់ប៉ុស្តិ៍ទូរទស្សន៍ SBS ក្នុងឆ្នាំ ២០១៣ តារាសម្តែងប្រុសរូបនេះបានបង្ហើបថាគាត់ចូលចិត្តនារីដែលមានសាច់ ច្រើនជាងនារីដែលមានរាងស្គមពេក។
២. Jang Ki Yong លោក Jang ក៏មិនខុសគ្នាប៉ុន្មានដែរ តារាប្រុសរូបនេះបាននិយាយក្នុងបទសម្ភាសន៍មួយ កាលក្នុងឆ្នាំ ២០១៧។ លោកនិយាយថា ប្រភេទមនុស្សស្រីដែលលោកស្រលាញ់គឺជាមនុស្សដែលចូលចិត្តញ៉ាំ និងមានសុខភាពល្អ ហើយលោកនៅតែប្រកាន់គំនិតនេះរហូតមកដល់សព្វថ្ងៃមិនផ្លាស់ប្តូរនោះទេ។
៣. Jin សមាជិក BTS សូម្បីតែបុរសសង្ហាក្នុងក្រុមចម្រៀងល្បីដូចជា Jin ក៏នៅតែរហូតមាត់និយាយថា លោកក៏ចូលចិត្តមនុស្សស្រីដែលមានសាច់ទ្រលុកទ្រលន់ដែរ ច្រើនជាងនារីរាងតូចល្អិត។ ក្នុងបទសម្ភាសន៍ Jin បាននិយាយពីប្រភេទមនុស្សស្រីដែលលោកស្រលាញ់ ជានារីដែលចូលចិត្តលេងសើច មិនប្រកាន់អត្តចរិតច្រើន ចូលចិត្តញ៉ាំងាយស្រួលចុះសម្រុងគ្នា។ មិនត្រឹមតែប៉ុណ្ណោះទេ Jin និយាយថាលោកចូលចិត្តនិយាយលេងថា នាងគឺជាកូនជ្រូក។
៤. Ju Ji Hoon
តារាសម្ដែងប្រុសសង្ហា Ju Ji Hoon វិញក៏មិនសូវខុសពីតារាប្រុសទាំង ៣ រូបខាងលើដែរ។ លោក ធ្លាប់បាននិយាយថា លោកចូលចិត្តមនុស្សមានសាច់ច្រើនជាងមនុស្សស្រីមានរាងស្គម។ លោក ក៏បាននិយាយថា លោកក៏ចូលចិត្តមនុស្សស្រីដែលមានរាងស្លីមស្អាតដែរ ប៉ុន្តែគ្រាន់តែមើលប៉ុណ្ណោះ មិនមែនជាចំណង់ចំណូលចិត្ត។
៥. Choi Jin Hyuk តារាសម្ដែងប្រុស Choi Jin Hyuk ក៏បាននិយាយក្នុងកម្មវីធីមួយផងដែរ កាលពីឆ្នាំ ២០១៤។ លោក និយាយថា លោកមិនសូវចូលចិត្តនារីណាមានរាងស្គមពេក ហើយមិនស្រលាញ់នារីរាងស្គមនោះទេ។ លោកបន្តថា ប្រភេទមនុស្សស្រីដែលលោកពេញចិត្តគឺជានារីមានសាច់មានឈាមស្រស់ស្អាត មើលទៅពេញលក្ខណៈគួរឱ្យស្រលាញ់៕