Connect with us

ជីវិតកម្សាន្ដ

បាត់មុខយូរ តារាកំប្លែងថៃ Chusi ធ្លាក់ខ្លួនដេកតាមវត្តអារាម

បានផុស

នៅ

តារាកំប្លែង Chusri Chern Yim ដែលទស្សនិកជនភាគច្រើនស្គាល់មុខមាត់របស់លោក តាមរយៈរឿងថៃក្រោមចំណងជើងថា​ “ខ្មោចកំបុតក្បាល” នាឆ្នាំ២០០២ ឬ Headless Hero ល្បីល្បាញខ្លាំង ដោយសារតែភាពប៉ិនប្រសព្វនិងជំនាញសម្ដែងនាំឲ្យមហាជនសើចសប្បាយ។

យ៉ាងណាក៏ដោយ ​តាមរយៈ YouTube Channel របស់លោក Lue Phuea បានបង្ហាះនូវវីដេអូរបស់តារាកំប្លែងជើងចាស់រូបនេះ បន្ទាប់ពីបាត់មុខសូន្យឈឹងពីអាជីពសម្ដែងអស់រយៈកាលជាយូរ។ ក្រោយមកទើបឃើញ លោកបែរជាធ្លាក់ក្នុងសភាពពិបាកភ្នែកមើល ដោយការហូប​ចុក និង​ដេក​នៅ​វត្ត​ប៉ាបណាំប្រាអ៊ីន ខេត្ត Ubon Ratchathani រហូតដល់មនុស្សជាច្រើនបានចោទជាសួរសំណួរថា តើមូលហេតុ​អ្វី ដែល​គាត់​ប្រែ​ក្លាយ​ជា​បែប​នេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​កំប្លែង​ដ៏​ល្បី​រូប​នេះ​បាន​ប្រាប់​ថា ​លោក​ចាប់​ផ្តើម​ប្រឡូក​ក្នុង​វិស័យ​នេះ​ក្នុង​នាម​ជា​តារា​ចម្រៀង​ប្រចាំ​ប្រទេស ដោយធ្វើការជាមួយក្រុមតន្ត្រីល្បីៗជាច្រើននៅពេលនោះ រហូត​មក​ដល់​ទី​បំផុត ត្រូវបាន​គេ​បណ្តេញ​ចេញ​ដោយសារ​ស្រវឹង។ ពេលនោះហើយវា​ជា​ចំណុច​របត់​មួយ ក្នុង​ជីវិត​របស់​គាត់ ​ពី​អ្នក​ចម្រៀង​ស្រុក​ទៅ​ជា​តារា​កំប្លែង។​

នៅ​ឆ្នាំ ១៩៨៣ គាត់​បាន​ចាប់​ផ្តើម​លេងកំប្លែង​នៅ​ហាង​កាហ្វេមួយកន្លែង ហើយនៅឆ្នាំ ១៩៨៦ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងក្រុម Chernyim រហូត​ក្លាយ​ជា​តារា​កំប្លែង​ល្បី​ដែល​មាន​តែ​មនុស្ស​ស្គាល់ ទើបរូបគាត់មានឱកាសបង្កើតក្រុមកំប្លែងរបស់គាត់គឺក្រុមកំប្លែង Chusi Chernyim មកទល់សព្វថ្ងៃ។

ទោះយ៉ាងណាក៏ដោយ​ ​ក្នុងអាជីពសិល្បៈរបស់តារាប្រុសរូបនេះ តាំងពីដើមមក មហាជនជាច្រើនបានគិតថា គាត់ប្រាកដជាក្លាយជាអ្នកមានប្រាក់ច្រើន និងមានទ្រព្យសម្បត្តិច្រើនលើសគេឯងមិនខានទេ។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​គាត់​មក​រស់​នៅ​វត្ត​ ក្នុងខេត្ត Ubon Ratchathani ទៅវិញ។

ថ្វីបើយ៉ាងណា តារាកំប្លែងស្ងួតប្រចាំប្រទេសថៃ ​Chusi បានឆ្លើយតបទាំងញញឹមវិញថា​ តាមពិតទៅពីដំបូងមកម៉្លេះ គាត់​ត្រូវ​បាន​អ្នក​ស្គាល់​គ្នា​ហៅមក​ច្រៀង​ចម្រៀង​ឲ្យ​ហ្លួងតានៅក្នុងវ​ត្ត ហើយ​ពេល​មក​ដល់​វត្ត​ គាត់ហាក់ជាមានជំនឿនិងគោរពដល់ម្ចាស់ទឹកទឹកម្ចាស់ដី ដល់ថ្នាក់សុំខ្លួនក្លាយជាសិស្ស និងបម្រើ។ ដូច្នេះហើយទើបគាត់ចេញចូលវត្តនេះទៅមកៗជាញឹកញាប់ រហូតជាប់លាប់ លែងចង់ទៅចាប់អាជីពសម្ដែងវិញ។

យ៉ាងណាមិញ បន្ទាប់ពីទស្សនិកជនជាច្រើនបានស្ដាប់នូវរឿងរ៉ាវលម្អិតរបស់លោករួចរាល់ ម្នាក់ៗសុទ្ធតែបញ្ចេញមតិក្នុងន័យដូចគ្នាថា តារាកំប្លែងដ៏ល្បីនេះសុខចិត្តផ្លាស់ប្តូរខ្លួនឯងពីមនុស្សដែលតែងតែរស់នៅបែបសប្បាយលើឆាក មកជាមនុស្សម្នាក់ផ្សេងទៀតដែលស្ងប់សុខក្នុងវត្ត។ នោះ​គឺ​ដោយសារ​ការ​ស្រូប​យក​ការ​ប្រៀនប្រដៅ និងទទួលយក​របស់​ល្អ​ៗ​ពីលោកតាដែលគង់ក្នុងវត្តអារាម រួមទាំងការបង្រៀនឲ្យចេះប្រើប្រាស់ជីវិតរស់នៅក្នុងបច្ចុប្បន្ននេះល្អប្រសើជាងមុន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អត់បានបែកគ្នាដូចការសង្ស័យទេ ពេលនេះ Nadech-Yaya ​ប្រាប់មូលហេតុត្រូវ​ពន្យារថ្ងៃរៀបការមិន​កំណត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម