ជីវិតកម្សាន្ដ
លោក ដួង សុខគា បារម្ភរឿងទីផ្សារភ្លេងខ្មែរសព្វថ្ងៃខ្លាចអនាគតគ្មានអ្នករៀន
តារាពហុជំនាញ លោក ដួង សុខគា ដែលជារឿយៗ តែងចេញមុខឈឺឆ្អាលរឿងវប្បធម៌ខ្មែរ បានសម្តែងការព្រួយបារម្ភជាថ្មីចំពោះភ្លេងខ្មែរ ខណៈបច្ចុប្បន្នលោកមើលឃើញថា កាន់តែមានការដេញបញ្ចុះថ្លៃតាមរយៈមេការ។

លោក ដួង សុខគា ថ្មីៗ នេះ បានស៊ែរចែករំលែកវីដេអូ ដោយបានលើកឡើងខ្លឹមសារថា «សុខទុក្ខពួកយើងមិនខុសគ្នាទេ ភ្លេងខ្មែរក៏ដេញថ្លៃណាស់ដែរ ទីផ្សារសេរី សេដ្ឋកិច្ចពិភពលោកជ្រុះ អ្វីដែលត្រូវគិត គឺរៀនចេះភ្លេងរកស៊ីពីបាតដៃទទេ យូរៗ ទៅ នៅសល់តែបាតដៃ ខ្លាចតែផ្តាំកូនចៅថា កុំរៀនមុខរបរនេះ ទៅមុខមិនរួចទេ»។
លោក ដួង សុខគា និយាយទៀតថា «សព្វថ្ងៃនេះ តាមដឹង គឺមានអ្នកម៉ៅការធូរៗ មួយថ្ងៃដប់វង់ស៊ីក្បាលកាក់ ខ្លះបាត់តាខេ ខ្លះបាត់ឃឹម។ ឈ្មួញកណ្ដាលហូបលើអ្នកទៅលេង វង់ខ្លះថែមគ្នាឲ្យច្រើនៗ ទៀត ចែកគ្នាយ៉ាងដូចម្ដេច? បើសង្ឃឹមលើវិស័យប្រាក់រង្វាន់ គឺដួលហើយ»។

តាមរយៈនេះ មានទស្សនៈមួយចំនួនបានបញ្ចេញមតិដោយគាំទ្រការលើកឡើងរបស់លោក ដួង សុខគា ខណៈក៏មានការលើកឡើងដែរថា «លោកបងរកចំណូលបានចូលហូរហែ បានស្លៀកពាក់ស្អាត បានហូបឆ្ងាញ់ មានការទទួលរាក់ទាក់ពីម្ចាស់កម្មវិធី លោកបងនៅតែត្អូញត្អែរ»។ ឆ្លើយតបការលើកឡើងនេះ លោក ដួង សុខគា និយាយថា «ខ្ញុំមិនមែនត្អូញដើម្បីខ្លួនឯងទេ ខ្ញុំគិតដល់អ្នកភ្លេងខ្មែរផ្សេងៗ ទៀត សម្រាប់ខ្ញុំ គឺមិនអួត មិនត្អូញ»។
អ្នកសិល្បៈជើងចាស់ លោក ដួង សុខគា គេសង្កេតឃើញថា កន្លងមកលោកតែងចេញមុខព្រួយបារម្ភពាក់ព័ន្ធលើការបាត់បង់វិស័យសិល្បៈបុរាណមួយចំនួន។ លោក ដួង សុខគា ក៏ជាអ្នកសិល្បៈដែលមានជំនាញលេងសិល្បៈបានស្ទើរតែគ្រប់ទម្រង់ ទាំងបុរាណសម័យ កំប្លែង និងបទចម្រៀងភ្លេងការជាដើម…។ ចំណុចនេះ ត្រូវបានអ្នកគាំទ្រយល់ថា លោកជាបុគ្គលគំរូល្អសម្រាប់សង្គម ពិសេសយុវជនខ្មែរផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


