ជីវិតកម្សាន្ដ
អតីត ND ឥណ្ឌា ចោទ MGI ថាខ្វះភាពស្មោះត្រង់ បើចង់បង្កើនតម្លៃដូចបវរកញ្ញាចក្រវាល គួររៀនពី MU
កាលពីពេលថ្មីៗនេះ Miss Grand ឥណ្ឌាបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មី នៅពេលដែលខ្លួនបានប្រកាសបាត់បង់សិទ្ធិក្នុងការប្រលង Miss Grand International ឬ MGI បន្ទាប់ពីតំណាងបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ចំណែក Rachel Gupta គ្រងដំណែងកំពូលនៃរដូវកាល ២០២៤។
ដោយមិននៅស្ងៀម MGI ក៏បានបញ្ចេញមតិជាផ្លូវការអំពីហេតុការណ៍នេះដែរ។ យោងតាមការប្រកាសចុងក្រោយ ស្ថាប័ន Miss Grand ឥណ្ឌាមានបញ្ហាជាច្រើន ទើប MGI សម្រេចចិត្តមិនបន្តកិច្ចសហប្រតិបត្តិការ។ មានបញ្ហាលេចធ្លោរហូតដល់ទៅ ៤ ចំណុចដែលបានលើកឡើងរួមមាន៖ ស្ថាប័ន Miss Grand ឥណ្ឌា ពន្យារអាជ្ញាប័ណ្ណបង់ប្រាក់ម្តងហើយម្តងទៀត, រំលោភកិច្ចសន្យាកិច្ចសន្យា, ខ្វះការគាំទ្រ-ផ្សព្វផ្សាយ, និងផ្សព្វផ្សាយម៉ាក MGI មិនគ្រប់គ្រាន់។
សេចក្តីប្រកាសនេះបានក្លាយជាការផ្តោតអារម្មណ៍នៃវេទិកាបណ្តាញទំនាក់ទំនងសង្គមយ៉ាងឆាប់រហ័ស និងទទួលបានការបញ្ចេញមតិរាប់ពាន់ប្រយោគ។ មហាជនជាច្រើនក៏បានសម្តែងការខកចិត្ត និងធុញទ្រាន់ផងដែរ នៅពេលដែលរដូវកាល Miss Grand International 2024 បន្តភាពរញ៉េរញ៉ៃជាលើកទី៣។

ទោះបីជាយ៉ាងណា ឆ្លើយតបទៅកាន់ MGI លោក Nikhil Anand ស្រាប់តែបង្ហោះអត្ថបទមួយ ធ្វើឲ្យមានការចាប់អារម្មណ៍។ អតីតនាយកជាតិ Miss Grand ឥណ្ឌា និយាយថា លោកមិនចង់បង្ខូចកេរ្តិ៍ឈ្មោះអ្នកណាទេ ប៉ុន្តែហាក់បីដូចជា MGI ចង់ឲ្យលោកលាតត្រដាង។
លោក Nikhil Anand បានសម្រេចចិត្តមិនសហការក្នុងការរក្សាសិទ្ធិជាមួយ MGI ដោយសារតែលោកបានឃើញលោកណាវ៉ាត់ដកហូតកម្មសិទ្ធិរបស់លោក Henrique Fontes សម្រាប់ការប្រកួត Miss Grand Brazil ។ គេដឹងថាតួអង្គមួយនេះ ជាអ្នកនៅពីក្រោយទំព័រសម្រស់ Global Beauties។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺអតីតនាយកថ្នាក់ជាតិនៃ Miss Grand ឥណ្ឌា ចោទ MGI ថាខ្វះភាពស្មោះត្រង់ ហើយថែមទាំងនិយាយចំៗថា «បើមានការហៅភាពស្មោះត្រង់ Miss Grand International នឹងមានវត្តមាន។វាត្រូវការតម្លៃ ដើម្បីក្លាយជាបវរកញ្ញាចក្រវាល ដូចច្នេះបេក្ខនារីគួររៀនពីបុគ្គលិក Miss Universe ណាក៏ដោយ អ្នកនឹងរៀនពីរបៀបគោរព ប៉ុន្តែការគោរពមិនមាននៅក្នុង វចនានុក្រម Miss Grand International»។
គួររម្លឹកថា កាលពីប៉ុន្មានខែមុន Miss Grand International ក៏បានផ្ទុះចម្រូងចម្រាសជាមួយអង្គភាពពីរផ្សេងទៀតក្នុងរដូវកាល២០២៤តែមួយប៉ុណ្ណោះ ទី១ជាមួយ Miss Grand Cambodia ជុំវិញស្ថាប័នក្នុងប្រទេសនេះ។ នៅយប់វគ្គផ្ដាច់ព្រ័ត្រ លោកណាវ៉ាត់ក៏បង្កើតរឿងអាស្រូវ ជាមួយស្ថាប័ន Miss Grand Myanmar ម្នាក់ទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖MGI ប្រកាសដកតំណែងបវរកញ្ញាមីយ៉ាន់ម៉ាជាប់លំដាប់រងលេខ២ ជាផ្លូវការហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


