ជីវិតកម្សាន្ដ
តារាសម្តែងជើងចាស់ អ៊ឹម ផល្លា ទទួលបានការឧបត្ថម្ភពីឯកឧត្តម ហ៊ុន ម៉ាណែត
អ្នកស្រី អ៊ឹម ផល្លា ដែលជាតារាសម្តែងជើងចាស់ដែលកំពុងជួបការខ្វះខាតនិងមានជំងឺប្រចាំកាយផងនោះ ពេលនេះទទួលបានអំណោយពីឯកឧត្តម ហ៊ុ ន ម៉ាណែត នឹងលោកជំទាវ ។
អំណោយរបស់ឯកឧត្តមហ៊ុន ម៉ាណែត នឹងលោក ជំទាវនាពេលនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មាននិងដំណឹងថាតារាស្រីអ្នកស្រី អ៊ឹម ផល្លា បានកំពុងជួបការលំបាកនិងខ្វះខាតខណៈបច្ចុប្បន្នក៏មានជំងឺប្រចាំកាយផងនោះ។

តាមរយៈអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត នឹងលោកជំទាវនេះដែរ គឺធ្វើឡើងដោយក្តីអាណិតអាសូរចំពោះតារាស្រីរូបនេះ។ បើតាមការបញ្ជាក់ពីតារាប្រុសលោក សាយ សៀរ៉ា បានរៀបរាប់ថាខ្ញុំបាទសូមអរគុណដល់ឯកឧត្តម ហ៊ុន ម៉ាណែត នឹងលោកជំទាវ ដែរតែងតែជួយដល់អ្នកសិល្បៈករ ជាពិសេសជួយដល់អ្នកម៉ែ ផល្លា ដែរគាត់កំពុងតែជួបទុក្ខយ៉ាងខ្លាំង ។
ខ្ញុំក៏អរគុណដល់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដែរតែងតែជួយដល់ពុកម៉ែបងប្អូនសិល្បៈដែរជួបកាលំបាកកន្លងមកព្រមទាំងលោក ប៉ែន ចំរុង ៥០ដុល្លារបងស្រីកើត ផល្លី ៣០ដុល្លារបងប្រុស ប៊ួយ ម៉េចហុង២០ដុល្លារជូនពរដល់សម្តេចលោកជំទាវ ឯកឧត្តម លោកជំទាវ ពុកម៉ែបងប្អូន សូមជួបតែសំណាងល្អ សុខភាពល្អ”៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ