ជីវិតកម្សាន្ដ
ពេជ្រ ថាណា អួលដើម.កពេលឃើញខ្មែរលេីកដៃសំពះគោរពគ្នាបង្ហាញពីតម្លៃសាគ្គី
កំឡុងពេលចេញទៅច្រៀង និងសម្តែងនៅប្រទេសថៃ តារាចម្រៀងប្រុសលោក ពេជ្រ ថាណា មិនត្រឹមតែទទួលបានការទទួលស្វាគមន៍ និងគាំទ្រយ៉ាងក្តៅនោះទេ លោកថែមទាំងចាត់ទុកថាជាមោទនភាពធំមួយសម្រាប់រូបលោក ដែលបានឱកាសច្រៀង និងជួបបងប្អូនពលករខ្មែរនៅទីនោះ។

បន្ទាប់ពីបង្ហាញវត្តមានចប់កម្មវិធីនេះលោក ពេជ្រ ថាណា ក៏បានសម្តែងក្តីរំភើបពិសេសសប្បាយចិត្តជាខ្លាំង បន្ទាប់ទទួលបានជោគជ័យនិងការគាំទ្រយ៉ាងច្រើន កុះករនៅក្នុងការប្រគំតន្ត្រីលើទឹកដីប្រទេសថៃកាលពីថ្មីៗនេះ។ មិនតែប៉ុណ្ណោះ ពេជ្រ ថាណា បានបញ្ជាក់បន្ថែមថា ក្រៅពីការរំភើបលោកមានអារម្មណ៍អួលដើម.ក ពេលដែលឃើញខ្មែរលេីកដៃសំពះគោរពគ្នា។
លោក ពេជ្រ ថាណា បានឲ្យដឹងអំឡុងពេលមកដល់ប្រទេសកម្ពុជាវិញថាប្រជាជនខ្មែរនៅក្រៅប្រទេសគាំទ្រសិល្ប:ខ្មែរយេីងណាស់ រីឯបងប្អូននៅក្នុងប្រទេសខ្លួនឯងវិញអាចគាំទ្រដូចបងប្អូនខ្មែរនៅក្រៅប្រទេសបានទេនេះជាក្តីស្រលាញ់ពិតៗលោកពិតជាមានក្តីរំភេីបរីករាយខ្លាំងណាស់ព្រោះជាសិល្ប:ករខ្មែរ។
លោកថា “ពេលខ្ញុំជួបពួកគាត់គឺមានការលេីកដៃសំពះគោរពគ្នាទៅវិញទៅ មកនេះជាទំនាមទន្លាប់របស់បងប្អូនខ្មែរយេីង ខ្ញុំអួលដេីម.កនៅក្នុងចិត្តតែក៏បានច្រៀងអោយពុកម៉ែបងប្អូ នអោយសប្បាយដែរ ហើយពេលនេះខ្ញុំត្រឡប់មកដ ល់ប្រទេសកម្ពុជាវិញហេីយ”។

លោក ពេជ្រ ថាណា បានថ្លែងការអរគុណចំពោះការគាំទ្រនិងស្រលាញ់ពីសំណាក់បងប្អូនដែលកំពុងរស់ នៅទីនោះពិសេសគឺការបន្តគាំទ្ររាល់បទចំរៀងរបស់លោកទាំងចាស់ទាំងថ្មី។ថ្វីត្បិតលោក ពេជ្រ ថាណា បានចូលប្រឡូកក្នុងវិស័យសិល្ប:យូរឆ្នាំហើយក៏ពិត មែនតែទីផ្សាគាំទ្រនិងប្រជាប្រិយភាពរក្សាបាននូវមា នភាពលេចធ្លោមិនចាញ់តារាប្រុស-ស្រីរួមអាជីពឡើយ ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


