ជីវិតកម្សាន្ដ
ព្រះកាយច័ន្ទ ៖ ដល់ពេលហើយដែលត្រូវរួមគ្នាផ្សព្វផ្សាយពីសិល្ប:វប្បធម៌ខ្មែរ
ខណ:ដែលមហោស្រពសិល្ប:បុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧» ខិតជិតចូលមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ តារាសម្តែង និងជាគ្រូបង្ហាត់របាំ ព្រះកាយច័ន្ទ បានចេញមកបំផុសមហាជននិងអ្នកគាំទ្រត្រូវរួមគ្នាផ្សព្វផ្សាយពីសិល្ប:វប្បធម៌ខ្មែរឲ្យបានផុសផុល។

ទន្ទឹមគ្នានោះ កញ្ញា ព្រះកាយច័ន្ទ ក៏បានបង្ហាញអារម្មណ៍ហាក់អន់ចិត្តផងដែរ ដោយសាតែពុំឃើញបុគ្គលល្បីៗ នៅលើបណ្តាញសង្គមណាមួយចូលរួមផ្សព្វផ្សាយពីសិល្ប:បុរាណខ្មែរ ឲ្យបានច្រើននោះឡើយ។ កញ្ញាបានលើកឡើងដោយចង់ឃើញការរួមគ្នាចូលរួមការផ្សព្វផ្សាយឲ្យបានច្រើនលើសនេះ ដើម្បីបង្ហាញពីឆន្ទ:ស្រលាញ់សិល្ប:វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។

ព្រះកាយច័ន្ទ បន្តថា “នេះជាកាសម្តែងល្ខោនរបាំព្រះរាជទ្រព្យ ដែលទាំងអស់គ្នាតែងតែនិយាយថាស្រលាញ់និងចង់ការពារ ឥឡូវនេះដល់ពេលវេលាហើយ តែមិនសូវឃើញមានអ្នកជួយផ្សព្វផ្សាយបន្តទាល់តែសោះ ឬក៏ស្រលាញ់ត្រឹមតែបបូរមាត់ប៉ុណ្ណោះទេ”។
ទន្ទឹមនេះ ក៏បានស្នើឲ្យសាធារណជនចូលរួមគ្រាំទ្រ និងផ្សព្វផ្សាយបន្តឲ្យបានច្រើនផង សម្រាប់មហោស្រពសិល្ប:បុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧» ដែលប្រារព្ធធ្វើនៅថ្ងៃ២៨-២៩ ខែកញ្ញាខាងមុខនេះ។

កម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែររឿង”ព្រះបាទ ជ័យវរ្ម័នទី៧” គឺនឹងមានការសម្តែងនៅសាលមហោស្រពកោះពេជ្រ ចាប់ពីវេលាម៉ោង ១៥:០០ រសៀល និងវេលាម៉ោង១៨:០០ ល្ងាច។ លើសពីចូលរួមទស្សនា លោកអ្នកក៏បានរួមចំណែកអភិរក្សគាំទ្រនិងលើកស្ទួយគុណៈតម្លៃដ៏វិសេសនៃសិល្បៈវប្បធម៌ខ្មែរទៀតផង៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


