ជីវិតកម្សាន្ដ
ព្រះកាយច័ន្ទ រំភើបចិត្ត ក្រោយឃើញជីវិតអ្នករបាំ ត្រូវបានរំលេចក្នុងភាពខ្សែភាពយន្តខ្មែរ
តារាសម្តែងនិងជាគ្រូបង្ហាត់រាំរបាំ កញ្ញា ព្រះកាយច័ន្ទ បានសម្តែងក្តីរំភើបបន្ទាប់ពីឃើញមានការផលិតភាពយន្ត ដែលនិយាយអំពីជីវិតអ្នករាំរបាំ ដើម្បីបង្ហាញឲ្យមហាជនបានយល់ច្បាស់ទាក់ទងរបាំបុរាណខ្មែរ។
លើសពីនេះ អ្វីដែលកាន់តែធ្វើឲ្យ ព្រះកាយច័ន្ទ មានក្តីសប្បាយចិត្តថែមទៀតនោះ គឺការជ្រើសរើសតួរអង្គសម្តែងដែលជាអ្នករបាំបុរាណពិតមកបង្ហាញសមត្ថភាព នាំឲ្យសាច់រឿងទាំងមូលកាន់តែមានភាពរស់រវើកថែមទៀត។ ហើយតាមរយ:សាច់រឿងនេះ បានបង្ហាញអំពីជីវិតតស៊ូររបស់ក្មេងរបាំដែលគ្មានអ្នកណាដឹង។

ជាមួយក្តីរំភើប ព្រះកាយច័ន្ទ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ស្របពេលដែលភាពយន្តនេះត្រូវបានផលិតឡើងដូច្នេះថា ការដែលជ្រើសរើសយកអ្នករបាំបុរាណពិតមកសម្តែងបែបនេះរឹតតែធ្វើឲ្យភាពយន្តមានគុណភាព និងច្បាស់ក្បាច់ក្បួនខ្នាតភាពយន្តកម្ពុជា។


សូមបញ្ជាក់ថា ក្រៅពីការសម្តែងបច្ចុប្បន្ន ព្រះកាយច័ន្ទ ក៏កំពុងមមាញឹកការងារនៅសាលាសិល្បៈផ្ទាល់ខ្លួន ដែលកញ្ញាបានបើកការបង្រៀនក្មេងៗជំនាន់ក្រោយលើអាជីពសិល្ប:ស្ទើរគ្រប់ទម្រង់។
ព្រះកាយច័ន្ទ បានចូលប្រឡូកក្នុងសិល្បៈនាអំឡុងឆ្នាំ២០១១ ខណ:ដែលទស្សនិកជនស្គាល់នាងដំបូង តាមរយៈការធ្វើជាពិធីការិនីនិងសម្ដែងភាពយន្តជាច្រើន រួមមាន “ផ្ការីកក្នុងចិត្ត” និង រឿង”ភ្លើងព្យាបាទ” ជាដើម៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


