ជីវិតកម្សាន្ដ
រឿងផលិតកុនចាយទុន ៨មុឺនដុល្លារ មានពន្លឺហើយ
នៅថ្ងៃនេះ Allan និងលោក អឿន សុខន បានជួបពិភាក្សាគ្នាពីការផលិតភាពយន្តដ៏ល្អមួយ តាមការសន្យានឹងគ្នាថ្មីៗនេះ។ ក្នុងជំនួបនេះដែរ បើទោះជាសាមុីខ្លួនមិនបញ្ជាក់លម្អិតពីការពិភាក្សាគ្នាក៏ដោយ តែមតិអ្នកវិយោគកុន បង្ហាញច្បាស់ថា អ្នកផលិតវីដេអូបច្ចេកវិទ្យារូបនេះ មានទេពកោសល្យ និងថែមទាំងបានស្នើឱ្យសាធារណជនគាំទ្ររឿងដែល Allan ផលិតទៀតផង។

តាមរយៈការបញ្ចេញមតិលើរូបភាពជំនួបរវាងខ្លួន និង Allan លោក Sokhorn Oeun បានរៀបរាប់ថា “ឱកាសមានសម្រាប់អ្នកមានទេពកោសល្យ សូមបងប្អូន គាំទ្ររឿងដែលគាត់ផលិតមួយនេះ” ។ ក្នុងអត្ថន័យនៃការបញ្ចេញមតិ របស់អ្នកវិនិយោគកុនរូបនេះ បង្ហាញយ៉ាងច្បាស់ថា សំណើរនៃការផលិតភាពយន្តដែលចំណាយថវិកា ៨មុឺនដុល្លាររបស់ Allan គឺជោគជ័យ បើទោះបីជាអ្នកទាំងពីរ មិនបានបង្ហើបពីដំណើរការជាក់លាក់ក៏ដោយ។
ក្នុងនោះ សាធារណជន ពិសេសអ្នកគាំទ្ររបស់អ្នកផលិតវីដេអូបច្ចេកវិទ្យារូបនេះ ក៏បានបង្ហាញអារម្មណ៍រំភើប និងកោតសរសើរចំពោះ Allan ផងដែរ។ ដោយឡែកចំពោះដំណើរការយ៉ាងណានោះ Allan បញ្ជាក់ថា “សូមរង់ចាំមើល…” ។

គួររម្លឹកថា មុនឈានដល់ជំនួបនេះ Allan និងអ្នកវិនិយោគកុន ដែលម្ចាស់ផលិតកម្ម LD អះអាងថា ជាអ្នកដែលវិនិយោគលើភាពយន្តរបស់លោកដែរ បានឆ្លើយឆ្លងគ្នាទៅវិញទៅមក បន្ទាប់ពីអ្នកផលិតវីដេអូបច្ចេកវិទ្យារូបនេះ បានរិះគន់លើរឿងប្រវត្តិស្នេហ៍នាងនាថ ទាំងវគ្គ១ និងវគ្គ២ ។ ខណៈការឆ្លងឆ្លើយគ្នានេះ គឺទាក់ទងនឹងការដេញពីសមត្ថភាពអ្នកដែលហ៊ានរិះគន់ រហូតឈានដល់ការព្រមព្រៀងគ្នាថា ម្ខាងហ៊ានវិនិយោគ ម្ខាងហ៊ានផលិត ដោយសន្យាជាមួយលក្ខខណ្ឌ “បើមិនជោគជ័យ នឹងសងសំណង”។
Allan ធ្លាប់បញ្ជាក់ថា រឿងដែលខ្លួនចង់ផលិត ជាប្រភេទរឿង Sci-fi ដែលមានទីតាំងថតនៅភ្នំពេញ, ខេត្តសៀមរាប and Tokyo (optional)” ឯថវិកាដែលលោកត្រូវការដើម្បីថតរឿងនេះបាន គឺត្រឹមតែ ៨ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ក្នុងនោះ អ្វីដែលលោកត្រូវការដើម្បីថតបានកម្រិតគុណភាពដែលលោកចង់បាន គឺមានតែ Camera (ARRI ALEXA MINI); Lighting Crew; High quality sound recorders និង Visual effect artists ។
យ៉ាងណាមិញ ក្រោយការវែកញែក និងឆ្លើយឆ្លងគ្នាលើបណ្តាញទំនាក់ទំនងសង្គមប្រហែលជា ៣ថ្ងៃ Allan និងអ្នកវិនិយោគកុន ក៏ព្រមព្រៀងជួបពិភាក្សាគ្នាពីការផលិតកុននៅថ្ងៃនេះតែម្តង។ ជាលទ្ធផល អ្នកវិនិយោគសរសើរនឹងទេពកោសល្យរបស់ Allan និងស្នើឱ្យមហាជនគាំទ្ររឿងដែលលោកផលិតផងដែរ៕ អត្ថបទ៖ សុធាវី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


