ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ ប្រកាសផ្តល់សំបុត្រទស្សនា រឿង «ព្រះបាទជ័យវរ្ម័នទី៧» ឥតគិតថ្លៃ ១០០នាក់ ដល់សិល្បករសិល្បការិនី
ដើម្បីអបអរសាទរ មហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យវរ្ម័នទី៧» ត្រង់ឈុតស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរៈក្សត្រទាំង ៣អង្គ សមាគមសិល្បករខ្មែរ បានប្រកាសផ្តល់ជូនសំបុត្រចូលទស្សនាឥតគិតថ្លៃចំនួន ១០០នាក់ដំបូង ជូនដល់សិល្បករសិល្បការិនី (សមាគមចេញថ្លៃសំបុត្រជូន)។

ការប្រកាសផ្តល់ជូនសំបុត្រចូលទស្សនាឥតគិតថ្លៃនេះ គឺស្របពេលដែលមហោស្រពសិល្ប:បុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧» នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ ពោលគឺនៅថ្ងៃទី២៨ និង ២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីតាំងសាលមហោស្រពកោះពេជ្រ វេលាម៉ោង ៦ល្ងាច។
ដោយហេតុនេះ សម្រាប់សិល្បករសិល្បការិនី ដែលមានបំណងចង់បានសំបុត្រចូលទស្សនាផ្ទាំងទស្សនីយភាពរឿង«ព្រះបាទជ័យវរ្ម័នទី៧» អាចទំនាក់ទំនងយកសំបុត្រ តាមរយៈលេខ 010/089 987007 (ពុទ្ធិរក្ស) ។

គួររម្លឹកថា ព្រឹត្តិការណ៍មហោស្រពបុរាណខ្មែរស្អែកនេះ នឹងនាំយកនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ និងជាព្រឹត្តិការណ៍សិល្បៈក្បាច់បុរាណដ៏ធំមួយ ដោយមានសិល្បការិនីចូលរួមសម្ដែងប្រមាណ ២០០នាក់ ដឹកនាំសម្ដែងដោយ សាលាសិល្បៈវប្បធម៌ យុវណ្ឌី ជាមួយអារម្មណ៍ថ្មី និងអស្ចារ្យជាងមុន ជូនដល់ទស្សនិកជនចូលរួមទស្សនា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


