Connect with us

ជីវិតកម្សាន្ដ

ហ្វេនខកចិត្ត ក្រោយឃើញសម្រស់​បវរកញ្ញា​​ មីយ៉ាន់ម៉ា ខុសពីការតុបតែងមុខលើឆាក

បានផុស

នៅ

Thae Su Nyein គឺជាបេក្ខនារីលេចធ្លោមួយរូប និងត្រូវបានគេចាត់ទុកថាជាបេក្ខភាពដ៏មានសក្តានុពលក្នុងការគ្រងមកុដ Miss Grand International 2024 មុខមាត់ទទេស្អាតរបស់បវរកញ្ញារូបនេះ បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង។

បេក្ខនារី​បវរកញ្ញា​តែង​តែ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ទស្សនិកជន និង​ចៅក្រម​ដោយ​មាន​រូប​រាង​ស្អាត​បំផុត​ ដែល​អាច​ធ្វើ​ទៅ​បាន។ ពួកគេ​ទាំង​អស់​គ្នា​បាន​ចំណាយ​ពេល​មួយ​ម៉ោង​ក្នុង​ការ​ផាត់​មុខ ធ្វើ​សក់ និង​សម្លៀក​បំពាក់​មុន​ពេល​ចូល​រួម​សកម្មភាព។ ដូច្នេះហើយ អ្នកលេងអ៊ីនធឺណេត តែងតែចង់ដឹងចង់ឃើញថា តើមុខមាត់ទទេរបស់បវរកញ្ញាទាំងនេះ មានរូបរាងបែបណា ហើយថាតើពួកគេ ខុសប្លែកពីអ្នកការតុបតែងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះហើយ ទើប​វីដេអូ​របស់ Miss Grand Myanmar បង្ហាញ​មុខ​ទទេរ​​ បាន​ទាក់ទាញ​អ្នក​ទស្សនា​យ៉ាង​លឿន។ ពីមុននាងតែងតែជាបេក្ខនារីលេចធ្លោក្នុងកម្មវិធី Miss Grand International 2024 សម្រស់ដ៏លេចធ្លោរបស់នាង គួរឲ្យចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការតុបតែងមុខប្លែកៗជាច្រើន។

យ៉ាងណា ក្នុង​វីដេអូ​ដែល​ថត​ពេល​ Thae Su Nyein រៀប​នឹង​ផាត់​មុខ នាងបាន​បង្ហាញ​មុខ​មាត់​ពិត។ ក្នុងពេលដែលអ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្តែងការខកចិត្ត នៅពេលដែលនាងមើលទៅមានទម្រង់មុខមិនមុតស្រួច និងទាក់ទាញដូចពេលបង្ហាញខ្លួនក្នុងកម្មវិធីប្រកួត MGI ជាពិសេសភ្នែកតំណាងប្រទេសមីយ៉ាន់ម៉ា ដោយគ្មានការតុបតែងមុខក៏បាត់បង់ការសម្លឹងមើលយ៉ាងជ្រាលជ្រៅផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មហាជនជាច្រើននៅតែសរសើរ Thae Su Nyein​ ថានាងមានតុល្យភាព ច្រមុះខ្ពស់ ស្បែកសរលោង និងមាត់ស្អាត។ ជាពិសេសមុខដ៏ស្រស់ស្អាតពីកំណើតបានធ្វើឲ្យនាងកាន់តែភ្លឺរលោងជាមួយនឹងស្ទីលតុបតែងមុខ សូម្បីតែលាបបបូរមាត់ស្រាលៗក៏ធ្វើឲ្យនាងភ្លឺរលោង ទោះជាអាយុ​មិន​ដល់​២០​ឆ្នាំ​​​​ក្ដី។

ពីមុន Thae Su Nyein ត្រូវបានគេចាត់ទុកជាបេក្ខភាពកំពូលសម្រាប់មកុដ Miss Grand International 2024 ប៉ុន្តែពេលនេះតំណែងរបស់នាងមានភាពរង្គោះរង្គើបន្តិចម្ដងៗ។ មានការសង្ស័យថា នាងបោកប្រាស់ និងលួចលាក់ក្រុមធ្វើសក់ និងផាត់មុខ ទោះជាច្បាប់ប្រលងមិនអនុញ្ញាតក៏ដោយ ធ្វើឱ្យនាងលែងមានប្រជាប្រិយភាពពីទស្សនិកជនដូចពីមុន។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏មានបញ្ហាអាកប្បកិរិយា និងមិនសូវរួសរាយរាក់ទាក់ជាមួយបេក្ខនារីផ្សេងទៀត ដូច្នេះហើយ បច្ចុប្បន្ននេះ តំណាងប្រទេសមីយ៉ាន់ម៉ា លែងដឹកនាំការបោះឆ្នោត Miss Popular Vote ទៀតហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បវរកញ្ញាមីយ៉ានម៉ា រងភាពចម្រូងចម្រាសជាថ្មី ក្រោយបញ្ចេញសកម្មភាពមិនល្អដល់បេក្ខនារីផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម