ជីវិតកម្សាន្ដ
បវរកញ្ញាមីយ៉ានម៉ា រងភាពចម្រូងចម្រាសជាថ្មី ក្រោយបញ្ចេញសកម្មភាពមិនល្អដល់បេក្ខនារីផ្សេងទៀត
កាលពីពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមបានផ្សព្វផ្សាយវីដេអូមួយនៅពេលបវរកញ្ញា Miss Grand Myanmar នាង Thae Su Nyein បានជជែកលេងតាមអនឡាញជាមួយអ្នកគាំទ្រ។ រំពេចនោះ អ្នកតំណាងប្រទេសវេណេហ្ស៊ុយអេឡា បានបង្ហាញខ្លួនដោយចៃដន្យនិងគ្រវីដៃយ៉ាងរីករាយ។ ជំនួសឲ្យការអញ្ជើញឲ្យចូលរួមការផ្សាយផ្ទាល់យ៉ាងកក់ក្ដៅ ខាងបេក្ខនារីមីយ៉ានម៉ាបានបង្ហាញអាកប្បកិរិយា ហើយយកទូរស័ព្ទចេញពីកន្លែងអង្គុយភ្លាមៗ ។
សកម្មភាពរបស់បវរកញ្ញាតំនាងប្រទេសមីយ៉ាន់ម៉ានេះ កំពុងទទួលបានមតិចម្រុះរាប់មិនអស់។ មតិជាច្រើនបានលើកឡើងថា សម្រស់វ័យ១៧ឆ្នាំ មិនចេះធ្វើអីទេ ហើយថែមទាំងធ្វើសកម្មភាពមើលងាយអ្នកដទៃទៀតផង ។
យ៉ាងណាក៏ដោយ មិនមែនជារឿងថ្មីទេសម្រាប់ Thae Su Nyein ដែករងនូវភាពចម្រូងចម្រាសលើបណ្ដាញអ៉ិនធើណេត នាប៉ុន្មានថ្ងៃចុងក្រោយនេះ នាងរងនូវការចោទថាបានបទបោកប្រាស់ទំនុកចិត្តពិអ្នកទស្សនា។បវរកញ្ញាមីយ៉ាន់ម៉ា ត្រូវបានមិត្តរួមបន្ទប់បរិហារក្នុងពេលផ្សាយតាមអ៊ីនធឺណិតកាលពីល្ងាចថ្ងៃទី ១២ ខែតុលា។ Miss Grand Thailand នាង ម៉ាលីន ឆារ៉ា អាណាន់ បាននិយាយថា Thae Su Nyein តែងតែចាកចេញពីបន្ទប់របស់នាងទាំងព្រឹកព្រលឹម ហើយត្រលប់មកវិញជាមួយនឹងរូបរាងដ៏ល្អឥតខ្ចោះ តាំងពីស្លៀកពាក់ សក់ រហូតដល់ការតុបតែងមុខ។

ទន្ទឹមនោះទៀតដែរ មនុស្សម្នាក់ដែលត្រូវបានគេនិយាយថាជាអ្នកនៅពីក្រោយភាពស្រស់ស្អាតរបស់ Thae Su Nyein គឺអ្នកផាត់មុខ Nang Mo Siang (Sora)។នាងធ្លាប់ជាសហគ្រប់គ្រងថ្នាក់ជំនាញតុបតែងមុខលំដាប់អន្តរជាតិ Grand International ដែលរៀបចំនៅប្រទេសមីយ៉ាន់ម៉ា ថែមទៀតផង។
នៅថ្ងៃ Miss Grand Myanmar ចូលប្រទេសកម្ពុជា (ថ្ងៃទី ០៣ ខែតុលា) Nang Mo Siang (Sora) ត្រូវបានលើកឡើងថាជាអ្នកផាត់មុខ។ ក្រោយមក អត្តសញ្ញាណរបស់ Sora បានផ្លាស់ប្តូរចាប់តាំងពី Thae Su Nyein ចូលរួមក្នុងសកម្មភាព Miss Grand International លើកដំបូង។ ក្នុងការបង្ហោះរូបអ្នកតុបតែងមុខស្រាប់តែក្លាយទៅជាអ្នកថតរូប ហើយមិនត្រូវបានអនុញ្ញាតឲ្យ tag គណនីផ្ទាល់ខ្លួនរបស់នាងឡើយ។
យ៉ាងណាមិញ នៅមុនពេលកើតហេតុ ទស្សនិកជនអន្តរជាតិមួយចំនួនធំបានសុំ Miss Grand Myanmar បំភ្លឺ និងផ្តល់ចម្លើយគួរជាទីពេញចិត្ត ។ លើសពីនេះ មនុស្សជាច្រើនជឿថា ក្រុមប្រឹក្សា MGI ត្រូវការស៊ើបអង្កេតលើអាកប្បកិរិយាបោកប្រាស់របស់បេក្ខនារីរូបនេះ។ ព្រោះជាច្បាប់ បេក្ខនារីត្រូវរៀបចំរូបភាពខ្លួនឯង ហើយមិនអាចសុំជំនួយពីក្រុមជម្រើសជាតិបានទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញាមីយ៉ាន់ម៉ា អាចគ្រងមកុដ MGI ព្រោះមានចំណុចពិសេសដែលគេចង់បានច្រើន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


