ជីវិតកម្សាន្ដ
លោក គួច ខេវិន ស្កាត់ជួបកូនភ្លោះ ៣នាក់ ដែលត្រូវឪពុកម្តាយបោះបង់ចោលតាំងពីអាយុ ៣ខែ (មានវីដេអូ)
ដោយក្តីអាណិតអាសូរ អតីតអ្នកផលិតកម្មវិធីកម្សាន្តលោក គួច ខេវិន បានស្កាត់ទៅជួបកូនភ្លោះប្រុស ៣នាក់ នៅខេត្តកំពត ដែលត្រូវបានឪពុកម្តាយបោះបង់ចោល ក្លាយក្មេងកំព្រាតាំងតែពីអាយុ ៣ខែ និងបានអំពាវនាវដល់សប្បុរសជន ជួយដល់ក្មេងទាំង ៣នាក់នេះផង។

លោក គួច ខេវិន បានលើកឡើងថា “ក្រោមមេឃតែមួយវាសនាខុសគ្នា” កូនអ្នកមានស៊ីរើស កូនអ្នកក្ររើសស៊ី អ្នកមានលែងខ្លាចក្រព្រោះគេមានកប់ពពក អ្នកក្រក្រហួសក៏លែងខ្លាចក្រព្រោះកប់អាចម៍ជន្លេន”។ លោកបន្តថា ទោះជាយ៉ាងណាកើតមកជាមនុស្សកុំរស់ផ្តេកផ្តួលលើវាសនា តែត្រូវមានឆន្ទៈខ្ពស់រស់ដើម្បីសេខក្តីសង្ឃឹមតាំងចិត្តតស៊ូ យកចំណេះវិជ្ជាកែប្រែវាសនារបស់ខ្លួនតទៅអនាគត។
បើតាមលោក គួច ខេវិន កូនភ្លោះប្រុស ៣នាក់នេះ រស់នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ត្រូវឪពុកម្តាយបោះបង់ចោលឱ្យនៅកំព្រាឯកាតាំងតែពីពួកគេកើតបាន ៣ខែ ហើយត្រូវបានជីដូនជីតាបីបាច់ថែរក្សាយ៉ាងលំបាក។
ផលិតកររូបនេះនិយាយទៀតថា”ក្នុងនាមជាខ្មែរដូច គ្នាយើងគួរគប្បីចែករំលែកនូវធនធានទៅតាមលទ្ធភា ពនិងផ្តល់សេចក្តីអាណិតស្រឡាញ់ចំពោះក្មេងកំព្រាក្រខ្សត់អត់ឪពុកម្តាយថែរក្សាឱ្យទទួលបាននូវភាពក ក់ក្តៅក្នុងជីវិតជា ជាងបង្អួតសម្ញែងសម្បត្តិទ្រព្យធន់លុយឡានវីឡាឱ្យគេកោតស្ញប់ស្ញែង”។

លោកថា សម្រាប់លោកដែលជាអ្នកធ្លាប់ភៀសខ្លួនដោយសារសង្គ្រាម ចាកចោលពីស្រុកទៅជ្រកកោនលើដីគេ ពិតជាធ្លាប់ស្គាល់នូវជីវិតកំព្រាឯកាបាត់បង់ភាពកក់ក្តៅ ថាតើមានរសជាតិដូចម៉្តេចនោះ។ ហេតុនេះហើយ ទើបលោកមានចិត្តអាណិតចង់ជួយក្មេងប្រុុសទាំង ៣ តាមលទ្ធភាពរបស់លោក និងស្នើរឱ្យសប្បុរសជនចូលរួមជួយផងដែរ។ លោកបន្ថែមមថា “ខ្ញុំបានជួយកុមារកូនភ្លោះទាំងបីទៅតាមលទ្ធភាពជាលើកទី១ ហើយសន្យាជួយបន្តៗទៅតាមស្ថានភាពតទៅមុខទៀត”។
លោក គួច ខេវិន សង្ឃឹមថា នឹងមានសប្បុរសជននានា ចូលរួមជួយឧបត្ថម្ភដល់កុមារដែលកំព្រារងាឯកាទាំង៣នាក់ ដើម្បីកុសលផលបុណ្យអនាគតជាតិ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


