ជីវិតកម្សាន្ដ
កម្រឃើញ និសា បង្ហាញក្តីស្នេហ៍ជ្រាលជ្រៅចំពោះស្វាមី តែតាមរយៈបទ”ជីវិតតែមួយ” អ្នកគាំទ្រជ្រួតជ្រាបច្បាស់
បើគិតមកដល់ពេលនេះ ចំណងអាពាហ៍ពិពាហ៍រវាងតារាចម្រៀងល្បីឈ្មោះ អ្នកនាង សុគន្ធ និសា និងស្វាមី គឺលោកចៅ សម្បត្តិ មានរយ:ពេលជិត ៧ឆ្នាំមកហើយ។ ទោះកន្លងមក គូស្វាមីភរិយាមួយគូរនេះ ពុំសូវជាបង្ហាញភាពផ្អែមល្ហែមជាញឹកញាប់ក៏ដោយ ប៉ុន្តែក្នុងឱកាសខួបអាពាហ៍ពិពាហ៍ឆ្នាំនេះ និសា និងស្វាមី បានធ្វើឱ្យអ្នកគាំទ្រញញឹមសាទរនឹងសុភមង្គលអ្នកទាំងពីរព្រោងព្រៀត។

ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួន តារាស្រីជួរមុខរូបនេះ បានបញ្ចេញនូវបទចម្រៀងមនោសញ្ចេនាមួយបទ ឆ្លុះបញ្ចាំងពីក្តីស្នេហ៍របស់ខ្លួនជាមួយនឹងស្វាមី ចំណងជើងថា “ជីវិតតែមួយ” ។ ទន្ទឹមនឹងចម្រៀងពោរពេញដោយក្តីស្រលាញ់នេះ អ្នកនាងបានក្លែមនូវពាក្យពេចន៍បង្កប់ស្នេហ៍ថា “ពីមនុស្សដទៃមិនដែលស្គាល់គ្នា ពេលនេះបានដេីររួមគ្នារយ:ពេល៧ឆ្នាំ” និងសន្យាកាន់ដៃគ្នាទៅមុខ។ ក្នុងនោះដែរ ស្វាមីរបស់អ្នកនាង ក៏បានប្រគល់បាច់ផ្កាពណ៌ក្រហមជូនទៅភរិយារបស់លោក នៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរផងដែរ។
សូមជម្រាបដែរថាតារាចម្រៀងស្រី សុគន្ធ និសា បានចូលរោងការជាមួយស្វាមីដែលជាអាណិកជនខ្មែរ-អាមេរិកឈ្មោះចៅ សម្បត្តិកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ដែលពិធីនេះបានប្រព្រឹត្តឡើងនៅសណ្ឋាគារលំដាប់ផ្កាយ៥ (សូហ្វីតែលភ្នំពេញ) ដោយបានអញ្ជើញភ្ញៀវកិត្តិយសជាច្រើនពិសេសអ្នកសិល្បៈចូលរួមផងដែរ ៕ អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៦ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


