ជីវិតកម្សាន្ដ
គយគន់សម្រស់រាជិនីសាច់ចាំ សុគន្ធ និសា ក្នុងឈុតត្រៀមសម្រាប់ ព្រឹត្តិការណ៍សាទរកម្ពុជា
តារាចម្រៀងដ៏មានកេរ្តិ៍ឈ្មោះនៅកម្ពុជា អ្នកនាង សុគន្ធ និសា ទោះមានវ័យជ្រេបន្តិចក្ដី តែបើនិយាយពីរូបសម្រស់ និងការតុបតែងខ្លួនវិញ ក្រមុំល្មមៗ សុំចាញ់ ជាពិសេសក្រោយស្លៀកឈុតត្រៀមសម្រាប់ព្រឹត្តិការណ៍សាទរកម្ពុជា នាពេលថ្មីៗ នេះទៀត រឹតតែទទួលបានការទាក់ទាញ និងស្រស់ស្អាតខ្លាំងតែម្ដង។

តារាចម្រៀងអ្នកនាង សុគន្ធ និសា បានបង្ហោះរូបភាពប្រមាណ ៥ សន្លឹក ដោយដាក់ ខេបសិន បែបនេះថា «កាលពីយប់មិញ មិនបានផុស ហ្វេនសួររក រវល់មិនបានផុសរូបឲ្យទាន់ពេលទេ បងប្អូន សម្លៀកបំពាក់ត្រៀមសម្រាប់ព្រឹត្តិការណ៍ #សាទរកម្ពុជា»។

រូបភាពប៉ុន្មានសន្លឹកដែល តារាចម្រៀង សុគន្ធ និសា បង្ហោះនេះ ឃើញថាមានអ្នកគាំទ្រជាច្រើនបានចូលខមិន និងលើកសរសើរគ្រប់ៗ គ្នា ដោយអ្នកខ្លះនិយាយថា «សមសួនខ្លាំងៗ ស្រលាញ់ណាស់ idol ខ្ញុំ , ស្អាតខ្លាំងៗ បង , និសា នៅក្រៅស្អាតណាស់ , ទន់ភ្លន់ តែមិនទន់ជ្រាយ , រាជិនីសម្រស់សាច់ចាំ , ស្អាតណាស់បង បងនៅតែក្មេង និងផ្សេងៗ ទៀត…»។

រាជិនីសម្រស់ សុគន្ធ និសា ជាតារាស្រីដែលពូកែថែរាង ហើយរាល់ការស្លៀកពាក់តែងតែមានភាពលេចធ្លោ និងស្រស់ស្អាត មិនថាស្លៀកពាក់ឈុត ឬ ទម្រង់បែបណាទេ មានលក្ខណៈសមសួនជានិច្ច។

និសា មានឈ្មោះបោះសំឡេង និងរូបឆោមសម្រស់ស្រស់ស្អាតពីធម្មជាតិមកស្រាប់ និងត្រូវបានអ្នកគាំទ្រទទួលស្គាល់ថាជាតារាមិនសូវលេងខ្លួនស៊ីចស៊ីហួសប្រមាណ។

មកទល់ពេលនេះ រាជិនីសម្រស់ សុគន្ធ និសា មានអាយុប្រហែល ៤២ ឆ្នាំហើយ។ និសា ក៏ត្រូវបានអ្នកគាំទ្រចាត់ទុកជាតារាចម្រៀងម្នាក់ មានអត្តចរិតស្លូតបូត និងសុភាពរាបសារផងដែរ៕
អត្ថបទ ៖ ពិសី






-
សន្តិសុខសង្គម៦ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


