ជីវិតកម្សាន្ដ
ឆាកតន្រ្តីដ៏ល្បីល្បាញកំឡុងឆ្នាំ២០០០ លើទឹកដីបាត់ដំបង ជាកន្លែងដំបូងដែល ឱក សុគន្ធកញ្ញា ឡើងបង្ហើរសំនៀង
ទោះបីរំលងផុតទៅយូរឆ្នាំមកហើយ តែកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែចងចាំមិនភ្លេចនូវទីកន្លែងដែលខ្លួនបានឡើងបង្ហើរសំនៀងនៅលើឆាកតន្រ្តីមួយ ក្នុងទឹកដីនៃខេត្តបាត់ដំបង ខណ:អ្នកនាងថា ទីកន្លែងនោះជាឆាកដំបូង ដែលខ្លួនឡើងបង្ហើរសំនៀងដោយចៃដន្យ និងមានអ្នកឈរស្តាប់ខ្លួនច្រៀង។

តាមរយៈផេកមួយដែលមានឈ្មោះថាប្រជាជនខេត្តបាត់ដំបងថ្មីៗនេះ បានបង្ហាញវីដេអូខ្លីមួយពីទីតាំងនៃឆាកតន្រ្តីល្បីល្បាញមួយកំឡុងឆ្នាំ២០០០ ដែលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា ធ្លាប់ឈរច្រៀងក្នុងការប្រគុំតន្រ្តី។ ក្នុងនោះដែរ គេឃើញថា ឆាកតន្រ្តីខាងលើមកដល់ពេលនេះ ហាក់មានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ។
តាមការបញ្ជាក់ឆាកតន្រ្តីល្បីល្បាញកំឡុងឆ្នាំ២០០០ ដែលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា ធ្លាប់បង្ហាញវត្តមានច្រៀងនោះគឺមានទីតាំងស្ថិតនៅបរិវេណទូរទស្សន៍ជាតិកម្ពុជាខេត្តបាត់ដំបង និងជាកន្លែងចាប់ផ្តើមរបស់តារាចម្រៀងល្បីឈ្មោះជាច្រើន បានឈរចេញពីចំណុចមួយនេះ។
ក្រោយមើលឃើញឆាកតន្ត្រីមួយនេះ តារាចម្រៀងជួរមុខផលិតកម្ម រស្មីហង្សមាស ឱក សុគន្ធកញ្ញា បានរំលឹកពីអនុស្សាវរីយ៍ខ្លះៗផងដែរ ដោយរៀបរាប់ថា “នេះឆាកដំបូង ដែលនាងខ្ញុំឡើងបង្ហើរសំនៀងដោយចៃដន្យ ដែលមានអ្ន កឈរស្តាប់ ជាច្រើនឆ្នាំបានកន្លងទៅ នាងខ្ញុំក៏មានការប្រគុំតន្ត្រីផ្ទាល់ខ្លួន នៅក្នុងទឹកដីខេត្តបាត់ដំបង បោះជំហានមួយៗតែមិនបោះបង់”។

សូមជម្រាបដែរថា បន្ទាប់ពីជោគជ័យយ៉ាងធំធេងសម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រី The Q Rise of The Queen Solo Concert លើកទី១ កាលពីថ្មីៗនេះ តារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា ធ្វើSolo Tour Concert លើកទី២ ដើម្បីបំពេញបំណងអ្នកគាំទ្រ នៅទឹកដីខេត្តបាត់ដំបង។ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ Solo Concert ពីសំណាក់តារាចម្រៀងចាស់វស្សារូបនេះ គឺទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីមហាជននិងមិត្តៗយុវវ័យ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


