ជីវិតកម្សាន្ដ
អ៊ុក ណារីម រំភើបខ្លាំងក្រោយសម្តេចតេជោ ចាត់ទុក “ចម្រៀងគ្រួសារខ្មែរ” ជាវេទិកាចម្រៀងជោគជ័យបំផុត
លោក អ៊ុក ណារីម ដែលជាតារាចម្រៀង និងពិធីករសម្បូរវោហាស័ព្ទមិនចេះរីងស្ងួត និងជាអ្នករៀបចំក្នុងកម្មវិធី “ចម្រៀងគ្រួសារខ្មែរ” បានសម្តែងក្តីរំភើបនិងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចចាត់ទុកកម្មវិធីនេះ ជាវេទិកាចម្រៀងដែលជោគជ័យមានអាយុកាលវែងបំផុត។

តាមរយៈហ្វេសប៊ុកផេកផ្លូវការកម្មវិធី “ចម្រៀងគ្រួសារខ្មែរ” បានសម្តែងការអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានចូលទស្សនាកម្មវិធីមួយនេះ និងថែមទាំងបានបញ្ចេញមតិកោតសរសើរលើបណ្តាញទំនាក់ទំនងសង្គមរបស់កម្មវិធី។

ទន្ទឹមនឹងក្តីរំភើបនេះ លោក អ៊ុក ណារីម រួមនឹងក្រុមការងារ បានប្តេជ្ញាថានឹងខិតខំរួបរួមគ្នាក្នុងការធ្វើកិច្ចការងារដោយស្ម័គ្រចិត្តនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀតដើម្បីវប្បធម៌ និងសង្គមជាតិខ្មែរ ក្រោមដំបូលសុខសន្តិភាពដ៏ត្រជាក់ត្រជុំនេះ។
សូមជម្រាបដែរថា កម្មវិធី «ចម្រៀងគ្រួសារខ្មែរ» ដែលរៀបចំនិងដឹកនាំដោយតារាចម្រៀងល្បីឈ្មោះ លោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ បច្ចុប្បន្នកំពុងតែមានការចាប់អារម្មណ៍ និងទទួលបានការគាំទ្រច្រើនពីសាធារណជន ក៏ដូចជាថ្នាក់ដឹកនាំផងដែរ។
គួរជម្រាបថា គិតមកដល់ពេលនេះ កម្មវិធី “ចម្រៀងគ្រួសារខ្មែរ” មានរយៈពេលជិត១០ឆ្នាំមកហើយ ខណៈកម្មវិធីនេះដំណើរការដោយមានលោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ជាអ្នកដឹកនាំកម្មវិធី ហើយក៏មានវត្តមានតារាប្រុសស្រីល្បីឈ្មោះជាច្រើនដួង បានបញ្ចេញសមត្ថភាពច្រៀងលើសិល្ប:គ្រប់ទម្រង់ចម្រុះសម័យនិងបុរាណ តបតាមសំណូមពរ និងការគាំទ្ររបស់ទស្សនិកជន ដែលចង់ឱ្យមានការជួបជុំអ្នកសិល្ប:ទាំងថ្មីនិងចាស់៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


