ជីវិតកម្សាន្ដ
លោក អ៊ុក ណារីម ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកក្លែងបន្លំ Account Facebook
តារាចម្រៀង និងជាពិធីករសម្បូរវោហារសព្ទមិនចេះរីងស្ងួតនៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ លោក អ៊ុក ណារីម បានប្រតិកម្ម និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកក្លែងបន្លំ Account Facebook ក្នុងចេតនាមិនល្អ ឬប្រព្រឹត្តិនូវទង្វើបោកប្រាស់ផ្សេងៗជាដើម។

លោក អ៊ុក ណារីម ក៏បានធ្វើការបដិសេធ និងអំពាវនាវឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រលោកទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នសកម្មភាពនានារបស់ក្រុមជនអនាមិកដែលបានបង្កើតក្លែងបន្លំAccount Facebook និងទំព័រផេក យកឈ្មោះ ព្រមទាំងរូបថតរបស់លោកទៅប្រើប្រាស់។

ពិធីករសម្ដីស្រទន់លោក អ៊ុក ណារីម បានបញ្ជាក់ថា «ខ្ញុំបាទ អ៊ុក ណារីម សូមប្រកាសបដិសេធអាខោនដែលប្រើឈ្មោះខ្ញុំ ហើយយករូបខ្ញុំបាទទៅដាក់ក្នុង Profile និងអាខោនខ្លះទៀតដែលដាក់ឈ្មោះដូចតែមិនដាក់រូបខ្ញុំ ដែលមានរូបដូចខាងក្រោមនេះ គឺមិនមែនជាអាខោន facebook ពិតប្រាកដរបស់ខ្ញុំទេ»។

ពិធីករល្បីឈ្មោះលោក អ៊ុក ណារីម បាននិយាយទៀតថា «ដូចនេះ សូមបងប្អូនទាំងអស់កុំជឿទៅលើការផ្សព្វផ្សាយផ្សេងៗថាជាខ្ញុំ ហើយបើបានមានឆាតទៅរកខ្ចីលុយ ឬធ្វើអ្វីផ្ដេសផ្ដាសខុសច្បាប់ អសីលធម៌ផ្សេងៗ គឺខ្ញុំបាទមិនទទួលខុសត្រូវទេ និងសូមឲ្យម្ចាស់អាខោនក្លែងដាក់ឈ្មោះខ្ញុំ ហើយយករូបខ្ញុំទៅដាក់ ត្រូវដកចេញជាបន្ទាន់ បើមិនដូច្នោះទេ ខ្ញុំបាទ នឹងដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់»។

លោក អ៊ុក ណារីម បានបញ្ជាក់ថែមទៀតថា «សូមជម្រាបជូនបងប្អូនឲ្យបានជ្រាបផងដែរថា អាខោន និងផេកពិតប្រាកដ ឈ្មោះរបស់ខ្ញុំបាទ ទាំងឈ្មោះអក្សរខ្មែរ និងអង់គ្លេស មានដូចខាងក្រោមនេះ»៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


