Connect with us

ជីវិតកម្សាន្ដ

LD បកស្រាយ ត្រង់ឈុតឆ្មាដេកស្ងៀម ក្នុងរឿង “១៤កុម្ភ:” ថាជាការសណ្តំ ឬយ៉ាងណា?

បានផុស

នៅ

លោក លៀក លីដា ថៅកែផលិតកម្ម LD បានចេញមុខបញ្ជាក់ការពិត និងស្រាយចម្ងល់អ្នកគាំទ្រ ក្រោយផ្ទុះប្រតិកម្មនិងការវែកញែកពីសំណាក់ទស្សនិកជន និងមហាជន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនៅក្នុងឈុតឆាកមួយនៃរឿង “១៤កុម្ភ:” ត្រង់ឈុតសត្វឆ្មាដេកនៅស្ងៀម ហើយមានការសង្ស័យថា អាចជាការដាក់ថ្នាំសណ្តំ។

គួរជម្រាបថា ផលិតកម្មល្បីឈ្មោះមួយនេះ ទើបតែសម្ភោធភាពយន្តមួយរបស់ខ្លួនចំណងជើង “១៤កុម្ភៈ” ដែលបានចាក់ការបញ្ចាំងជាផ្លូវការគ្រប់រោងភាពយន្តនៅថ្ងៃនេះ។ ក្នុងនោះ មានឈុតមួយ កំពុងទទួលបានការចាប់អារម្មណ៍ និងលើកយកមកវែកញែកពេញបណ្តាញទំនាក់ទំនងសង្គម គឺត្រង់ឈុតដែលសត្វឆ្មានៅស្ងៀម ខណ:ខ្លះសង្ស័យថាអាចដាក់ថ្នាំសន្លប់ រីឯអ្នកខ្លះទៀតសួរថា តើឆ្មានេះដេកឬយ៉ាងណា? មាត់និងដៃជើងគ្នាឡើងស្លេកហើយថាឆ្មាដេក?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រាយចម្ងល់នេះ លោក លៀក លីដា បានលើកឡើងថា គ្រាន់តែថតឱ្យឆ្មានៅស្ងៀមដោយគ្មានមនុស្សទៅប៉ះវានោះទេ វាមិនពិបាកទេក្នុងការធ្វើបច្ចេកទេស ហើយក្នុងសាច់រឿងទាំងមូលគ្មានរូបភាពភាពឃោរឃៅ ឬក៏ហិង្សាណាមួយទៅលើសត្វឆ្មានោះទេ please check my profile to see how much i love pets

លោក លៀក លីដា បន្តថា អរគុណដល់ Phiron So um បសុពេទ្យ ដែលបានយល់ពីបច្ចេកទេស និងយល់ពីចិត្តខ្ញុំថាខ្ញុំជាមនុស្សស្រលាញ់សត្វចិញ្ចឹមប៉ុណ្ណា។គ ណនីហ្វេសប៊ុកឈ្មោះ Phiron Soum បានបញ្ជាក់ដែរថាពេលខ្លះភាពយន្តគេសម្តែង អោយយើងមើល ធ្វើដូចពិតគឺយើងរិះគន់ខ្ញុំដឹងថាពួកយើងសុទ្ធតែអ្នកស្រឡាញ់សត្វនេះគ្រាន់តែជាឈុតខ្លីធ្វើដូចឆ្មាងាប់អ ញ្ចឹង តែគេប្រើថ្នាំដើម្បីអោយវាដេកទេ។

ទោះបីជាយ៉ាងណានៅមានមតិមួយចំនួននៅតែមិនអស់មន្ទិលជុំវិញបញ្ហានេះ។អ្នកលេងហ្វេសប៊ុកម្នាក់បានលើកឡើងថាថ្នាំសន្លប់ឆ្មាគេប្រើពេលវះកាត់បងប្រើថ្នាំប្រភេទអី្វដែរ ហើយមានពេទ្យណែនាំទេ ?ឆ្មាមុនប្រើថ្នាំសន្លប់គេពិនិត្យសុខភាពច្រើនណាស់ ឆ្មាខ្លះអាចប្រើហើយអត់ដឹងខ្លួនរហូត មិចបានបងប្រើថ្នាំហើយឲ្យត្រូវទឹកបែបនេះ ?ជួយបកស្រាយផង ខ្ញុំចិញ្ចឹមឆ្មា ឆ្កែចង់២០ហើយ។នេះគ្រាន់ចម្ងល់របស់អ្នកគាំទ្រ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម