ជីវិតកម្សាន្ដ
ខាត់ ស្រីច័ន្ទ មិនអស់ចិត្តត្រង់ឈុតសត្វឆ្មាដេកស្ងៀម ក្នុងរឿង”១៤កុម្ភ:” លើក ៣សំណួរទៅកាន់អ្នកផលិត
ទោះបីមានការចេញមុខបកស្រាយ និងបញ្ជាក់ពីសំណាក់លោក លៀក លីដា ថាជាបច្ចកទេសនៃការថតដែលធ្វើឲ្យសត្វឆ្មាមួយក្បាលដេកនៅស្ងៀមក្នុងរឿង”១៤កុម្ភ:” នោះអ្នកគ្រប់គ្រង Miss Mera Cambodia ខាត់ ស្រីច័ន្ទ នៅតែមិនអស់ចិត្ត ហើយចេញមកវែកញែកជាថ្មីពាក់ព័ន្ធបញ្ហានេះ។

កញ្ញា ខាត់ ស្រីច័ន្ទ បានលើកឡើងជាចម្ងល់ ៣ចំណុចថែមទៀត ទៅកាន់ផលិតករនិងអ្នកដឹកនាំសម្តែង។ ខាត់ស្រីច័ន្ទ ថា “និយាយរួមទៅពួកយេីងនៅ ក្នុងពិភពលោកតែមួយ ឆ្មាក៏មានជីវិតមួយដែរមិនថាអ្នកបកស្រាយឬមិនបកស្រាយវាបានហួសទៅហេីយ អ្វីដែលខ្ញុំសង្ឃឹមគឺឆ្មានោះនៅមានជីវិតដូចដែលបងបាននិយាយ ខ្ញុំសប្បាយចិត្តក្រៃលែងតែម្ដង តែបេីវាបញ្ហាមែនបងជាអ្នកធ្វេីបងទទួលវាចុះ“។
កញ្ញា ខាត់ ស្រីច័ន្ទ បានបន្តថា ក្នុងនាមនាងជាអ្នកស្រលាញ់ឆ្មា ហេីយក៏ជាអ្នកសិល្បៈមួយរូបផងដែរ មិនចង់និយាយអី្វច្រេីន គឺគ្រាន់តែចង់សួរថា៖
១. បេីឆ្មាមិនស្លាប់ អ្នកមិនបានសម្លាប់ដេីម្បីថតរឿង តេីឆ្មានៅណា?
២. មុនថត មានការៀបចំអីខ្លះសម្រាប់ការពាជីវិតឆ្មា ឬគិតថាវាគ្រាន់តែជាសត្វ ទោះសម្លាប់ជីវិតមួយក៏មិនអី្វ?
៣. បេីឆ្មាត្រឹមតែត្រូវថ្នាំសណ្តំហេតុអីមានសភាពបិទភ្នែកនិងស្លេកស្លាំង?
អ្នកគ្រប់គ្រង Miss Mera Cambodia បានបន្ថែមថា នាងក៏ធ្លាប់យកឆ្មាគ្រៀវហេីយដាក់ថ្នាំសណ្ដំដូចគ្នា តែឆ្មាវានឹងមិនបិទភ្នែកបែបនេះទេ ហេីយមានការលានអណ្តាតទៀតផង ឃេីញថា មិនមានកាបកស្រាយណាច្បាស់លាស់សោះតែម្ដង បេីអ្នកហ៊ានសម្លាប់ជីវិតឆ្មាដេីម្បីថតរឿងក្នុងរូបភាពបែបនេះ អ្នកពិតជាគ្មានបេះដូងជាមនុស្សទេ ឆ្មាស្រលាញ់ថែរក្សាណាស់៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


