ព័ត៌មានជាតិ
នាយ ក្រឹម ប្រាប់ហេតុការណ៍ស្រីពីនតេស្តឆ្លងកូវីដ រហូតម្តាយស្លាប់ បន្ទាប់ថត MV ឲ្យហង្សមាស
តារាកំប្លែងនាយ ក្រឹម មុននេះបន្តិចបានសរសេរសាររៀបរាប់ហេតុការណ៍ ដែលស្រីពីនជាតារាកំប្លែងឆ្លងកូវីដ ១៩ រួចមកមានការជាប់ពាក់ព័ន្ធមនុស្សជាច្រើនទៀត។
តារាកំប្លែងនាយ ក្រឹម បានលម្អិតហេតុការណ៍នោះថា ក្នុងកម្មវិធីសំណេីចចុងសប្ដាហ៍ ដែលលោកជាអ្នកដឹកនាំថតនោះ បានហៅតារាកំប្លែងមួយចំនួន ក្នុងនោះក៏មានស្រីពីន និងម្ដាយស្រីពីនដែរ ដែលបានចេញថតនៅថ្ងែទី4/3/2021 សម្រាប់ចាក់ផ្សាយនៅថ្ងែអាទិត្យទី7/3/2021។

លុះដល់ថ្ងែទី6/3/2021 ស្រីពីនបានទទួលថតMV ឲ្យផលិតកម្មហង្សមាស ជាមួយក្មួយស្រី សួស វីហ្សា ពេលនោះស្រីពីនមកពីថតវិញ ស្រីពីនបានប្រាប់ក្នុងគ្រុប LiNE សំណេីចចុងសប្ដាហ៍ ថាមកពីថតវិញ មានបញ្ហាក្ដៅខ្លួន ហេីយក្អក និងផ្ដាស់សាយផង។ លោកបានឆាតប្រាប់ឲ្យញុំថ្នាំ ហេីយហាមកុំចេញក្រៅផ្ទះ ការពារក្រែងលមានបញ្ហាអ្វីកេីតឡេីង។ ពេលនោះស្រីពីនក៏ធ្វេីតាមក្រុមការងារ រហូតដល់ថ្ងែទី8/9/10ខែ3/2021 មានក្រុមតារាហង្សមាសផ្ទុះជំម្ងឺ កូវីដ19 មកភ្លាមពេលនោះក្មួយស្រី សួស វីហ្សាបានធ្វេីតេស្តថ្ងែ9/3/2021 អវិជ្ជមានថ្ងែ17/3/2021 អវិជ្ជមានដល់ថ្ងែទី22/3/2021 ក្មួយសួស វិហ្សាមាន(វិជ្ជមានកូវីដ19តែម្ដង)។
រយះពេលនោះដែរ ស្រីពីន បានឆាតក្នុងគ្រុបថាម្ដាយនាងបានឈឺ នាងក៏បានយកម្ដាយមកពេទ្យឯកជនសម្រាកមួយរយៈខ្លី រួចហេីយលោកបានប្រាប់អោយបញ្ចូនទៅពេទ្យរុស្សុីថ្ងែទី20/3/2021តែម្ដង។ រយះពេល4ថ្ងែប៉ុណ្ណាះម្ដាយស្រីពីនបានស្លាប់នៅថ្ងែ23/3/2021ឥឡូវស្រីពីននៅរង់ចាំសំណាក ពីលោកពេទ្យផ្ដល់ដំណឹង ពេលនេះស្រីពីននៅពេទ្យរុស្សុីនៅឡេីយ។
នាយក្រឹមបានបន្តថា ក្នុងរយះពេល20ថ្ងែ លោកនិងក្រុមកំប្លែងផ្សេងទៀតមិនបានជួបមុខស្រីពីន និងម្ដាយស្រីពីននោះទេ ហើយក្នុងរយៈពេល20ថ្ងែនេះ ក្រុមការងាររបស់លោកក៏គ្មានអ្វីប្រែប្រួលទេ សុខភាពធម្មតា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


