កីឡា
ថ្ងៃតែមួយ សិស្សលោកគ្រូ អេ ភូថង ៣រូប ត្រកូលឡៅ៣រូបជោគជ័យធំដូចគ្នា
កាលពីចុងសប្តាហ៍កន្លងទៅ កូនសិស្សលោកគ្រូ អេ ភូថង ៣រូបបានបានឈ្នះខ្សែក្រវាត់ដូចគ្នា ហើយអ្នកប្រដាល់ត្រកូល ឡៅ ក៏ទទួលបានជ័យជម្នះ៣នាក់ដូចគ្នាដែរ។
អ្នកលេងគុនខ្មែរត្រកូល ឡៅ
- ឡៅ សៃណេត៖ កីឡាករវ័យក្មេងទម្ងន់ស្រាលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ទម្ងន់៥១គីឡូក្រាម បន្ទាប់ពីទទួលបានជ័យជម្នះលើកីឡាករ ឡុង ពិសិដ្ឋ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ កន្លងមក សៃណេត កម្រឈ្នះ ពិសិដ្ឋ ណាស់ ប៉ុន្តែនៅវគ្គសំខាន់ រូបគេទទួលបានជ័យជម្នះដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួប។
- ឡៅ ចន្ទ្រា៖ ស្ថិតក្នុងការប្រកួតទម្ងន់៧៣គីឡូក្រាម ប្អូនប្រុសរបស់លោក ឡៅ ស៊ីណាត បានប្រើពេល៣ទឹកដើម្បីផ្តួលកីឡាករថៃ Sammy ឲ្យសន្លប់ដើម្បីសងសឹកបានសម្រេច។ រូបគេធ្លាប់ចាញ់ទឹកទី២កាលពីឆ្នាំ២០២៣ ប៉ុន្តែជម្រះបញ្ជីដាច់ស្រឡះហើយតាមរយៈរន្ទះជើងទាត់ធ្ងន់ៗ និងកែងដ៏គ្រោះថ្នាក់។ សម្រាប់ជ័យជម្នះក្នុងរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ឡៅ ចន្ទ្រា ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត១០លានរៀលបន្ថែមលើតម្លៃខ្លួន។
- ឡៅ ចិត្រា៖ ប្អូនប្រុសបង្កើតរបស់ ឡៅ ចន្ទ្រា បានក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរអមដោយប្រាក់រង្វាន់៤០លានរៀល (១ម៉ឺនដុល្លារ) បន្ទាប់ពីបានយកឈ្នះលើមិត្តរួមជាតិ លន បញ្ញា ដោយពិន្ទុ យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ នេះជាជោគជ័យធំមួយទៀតដែល ឡៅ ចិត្រា ធ្លាប់ឈ្នះជាច្រើនមកហើយ ក្នុងនោះប្រាក់រង្វាន់១ម៉ឺនដុល្លារនេះគឺជាលើកទី២ ដែលរូបគេទទួលបាន បន្ទាប់ពីលើកទី១កាលពីឆ្នាំ២០១៩ ក៏ជាការប្រកួតដណ្តើមខ្សែក្រវាត់មាសជាមួយ លន បញ្ញា ដែរ។



កូនសិស្សរបស់លោកគ្រូ អេ ភូថង
- ម៉ឺន មេឃា៖ កូនច្បងរបស់លោក អេ ភូថង ដែលមានឪពុកបង្កើតជាគ្រូបង្វឹកតែម្តងបានឈ្នះខ្សែក្រវាត់គុនខ្មែរដែលមានប្រាក់រង្វាន់១២លានរៀល បន្ទាប់ពីផ្តួលមិត្តរួមជាតិ ឡុង ប៉េងលឿន ឲ្យសន្លប់ក្នុងទឹកទី២ នៅសង្វៀន PNN កាលពីរសៀលថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤។
- អេ អាំម៉ារីនភូថង៖ យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ប្អូនប្រុសរបស់ ម៉ឺន មេឃា ដែលត្រូវជាកូនបង្កើតរបស់គ្រូ អេ ភូថង គឺកីឡាករ អេ អាំម៉ារីនភូថង បានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC បន្ទាប់ពីការប្រកួតត្រូវបានបន្ថែមទឹកទី៤រហូតទទួលបានជ័យជម្នះលើកីឡាកររុស្ស៊ី សាវីលីត ដូរ៉ូហ្គាស្ទីវ។
- ធឿន ធារ៉ា៖ ក្នុងរាត្រីជាមួយ អេ អាំម៉ារីន ជើងខ្លាំងទម្ងន់៧២គីឡូក្រាម ធឿន ធារ៉ា បានយកឈ្នះពិន្ទុជើងខ្លាំងបេឡារុស្ស នីគីតា ដើម្បីការពារខ្សែក្រវាត់របស់ខ្លួនបានសម្រេច។ ការប្រកួតនេះ ធារ៉ា ទទួលបានប្រាក់ឧបត្ថម្ភមិនក្រោម១០លានរៀលទេ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


