ជីវិតកម្សាន្ដ
ជិតចូលឆ្នាំថ្មី ! ខាត់ សុឃីម ដាស់តឿនត្រូវស្រលាញ់សងគុណម្តាយ-ឪពុកឲ្យបានច្រើន ទាន់មានឱកាស
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញសារថ្មីមួយ ដើម្បីធ្វើការដាស់តឿនដល់យុវជនខ្មែរគ្រប់ៗ រូប ត្រូវមានភាពកតញ្ញូ ស្រលាញ់ ដឹងគុណ ចំពោះឪពុក-ម្តាយ ឲ្យបានច្រើន ខណៈឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឈានជិតចូលមកដល់នាពេលឆាប់ៗ ខាងមុខ។

តារាចម្រៀងល្បីឈ្មោះអ្នកនាង ខាត់ សុឃីម បាននិយាយចេញពីអារម្មណ៍ពិតផ្ទាល់ខ្លួនថា «ទឹកចិត្តអ្នកម្ដាយមិនអាចកាត់ថ្លៃបានទេ..ម្ដាយឯណាចង់ឲ្យកូនឈឺ ចង់ឲ្យកូនយំ គឺគ្មាននោះទេ ដូច្នេះចូរស្រលាញ់អ្នកម្ដាយរបស់ខ្លួនឲ្យច្រើនៗ ទាន់នៅមានឱកាស»។ អ្នកនាង ថា «មានលុយជូនលុយ មានពេលនាំគាត់ដើរលេងទិញម្ហូបឆ្ងាញ់ៗ ជូនគាត់ កុំចាំដល់គាត់ស្លាប់បាត់ ចាំសែនម្ហូបឲ្យគាត់ គឺគាត់មិនបានទទួលទេ»។
ជាមួយគ្នានេះ អ្នកនាង ខាត់ សុឃីម ក៏បានលើកឡើងពីការដឹងគុណដល់ឪពុក-ម្តាយរបស់ខ្លួនឯងផងដែរ ដោយ អ្នកនាង បានថ្លែងពីទឹកចិត្តថា «មួយជាតិនេះ កូនសងគុណម៉ែពុកមិនអស់ទេ កូនសុំទោសរាល់កំហុសគ្រប់យ៉ាងដែលកូនសាងដោយអចេតនាលើម៉ែ-ពុក….»។ បន្ថែមពីនេះ តាមរយៈកិច្ចសម្ភាសន៍ តារាស្រីពហុជំនាញរូបនេះ បានបញ្ជាក់ថា «ទឹកចិត្តម្តាយពេលខ្លះយើងមើលឃើញធម្មតាៗ ប្រហែលគិតថា ពួកគាត់ស្រលាញ់កូនមិនស្មើគ្នាទេ»។

ខាត់ សុឃីម បន្តទៀតថា តាមពិតទៅ ទឹកចិត្តម្តាយគ្រប់រូប ទោះបីជាមើលឃើញកូនអាក្រក់កម្រិតណាក៏គាត់នៅតែស្រលាញ់កូនដូចគ្នា។ គ្រាន់តែថា ម្តាយខ្លះគាត់បញ្ចេញឲ្យដឹង ឯខ្លះទៀតគាត់មិនឲ្យយើងដឹងឡើយ ពិសេសអ្នកដែលមានកូនច្រើន តួយ៉ាងដូចឪពុកម្តាយអ្នកនាងតែម្ដង។ អ្នកនាង ខាត់ សុឃីម ក៏បានលើកឧទាហរណ៍ជាក់ស្ដែងដូចជាអ្នកនាងផ្ទាល់ គឺទឹកចិត្តម្តាយស្រលាញ់កូនស្មើគ្នា មិនថាប្រុស ឬស្រីទេ។
យ៉ាងណាមិញ ខាត់ សុឃីម បានបញ្ជាក់បន្ថែមថា សូមកូនៗទាំងអស់ ត្រូវស្រលាញ់ឪពុក-ម្តាយឲ្យបានច្រើន ហើយបើនឹកគាត់ពេលណា ត្រូវទៅលេងគាត់ឲ្យបានញឹកញាប់ និងផ្តល់ការយកចិត្តទុកដាក់ដល់ពួកគាត់ កុំចាំដល់ពេលបាត់បង់ពួកគាត់ទើបស្តាយក្រោយ៕
អត្ថបទ ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


