ជីវិតកម្សាន្ដ
ក្រសួងកិច្ចការនារី ចាត់ទុកជ័យជម្នះ ជូរី ល្អហួស ជាការលើកតម្កើងមុខមាត់ប្រទេសជាតិ
តាមការកត់សម្គាល់ មហាជន និងអ្នកគាំទ្រ បានបង្ហាញមោទនភាពជាមួយការចូលរួមអបអរសាទរ ខណៈបវរកញ្ញាវ័យក្មេងកម្ពុជា យុវតី ជូរី ល្អហួស ដណ្តើមឈ្នះមកុដពីការប្រកួតលើឆាកអន្តរជាតិ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ នៅលើទឹកដីប្រទេសថៃ។

ជាមួយគ្នា នៃការសម្តែងការអបអរសាទរ និងមោទនភាពពីសំណាក់ប្រជាជនកម្ពុជា ព្រមទាំងសិល្បករ-សិល្បការិនីនេះ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤ នេះ នៅលើផេកផ្លូវការរបស់ក្រសួងកិច្ចការនារី ក៏បានបង្ហោះសារអបអរសាទរ ល្អហួស ដែលបានក្លាយជាម្ចាស់ជ័យលាភី Miss Preteen Junior Idol World 2024 ផងដែរ ដោយក្នុងនោះ ក្រសួង ចាត់ទុកថា ជ័យជម្នះ ល្អហួស ជាការលើកតម្កើងមុខមាត់ប្រទេសជាតិ។
ប្រាកដណាស់ កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Junior Idol World 2024 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ ជាមួយការរកឃើញនូវម្ចាស់មកុដគ្រងតំណែងប្រចាំឆ្នាំ ២០២៤ នេះ គឺបានទៅលើយុវតី ជូរី ល្អហួស ដោយគេកត់សម្គាល់ថា សម្រាប់បេក្ខភាពតំណាងឲ្យប្រទេសកម្ពុជា(បវរកញ្ញាវ័យក្មេង) រូបនេះ ពិតជាមានសមត្ថភាព និងធ្វើបានល្អខ្លាំងណាស់។

បើតាមការបញ្ជាក់ពីម្ចាស់មកុដវ័យក្មេងរូបនេះ បានឲ្យដឹងថា នាង នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជាដែលជាទីកន្លែងកំណើតនៅរសៀលថ្ងៃទី ០២ ខែមេសា នេះ។ ជូរី ល្អហួស បានលើកឡើងបន្ថែមថា «ខ្ញុំវិលត្រឡប់ទៅជួបអ្នកវិញហើយ មាតុភូមដ៏ស្រស់ស្អាត របស់ខ្ញុំ ម៉ោង ៣ និង ៣០ នាទី» នាងខ្ញុំ ទៅដល់ប្រទេសកម្ពុជា ពុកម៉ែបងប្អូន កុំភ្លេចមកចាំទទួល ល្អហួស ផងណា»។
បន្ទាប់ពីបវរកញ្ញាវ័យក្មេងដែលជាបេក្ខភាពតំណាងកម្ពុជា និងម្ចាស់មកុដបវរកញ្ញាយុវតីកម្ពុជាឆ្នាំ ២០២៣ គឺ ល្អហួស ដែលដណ្តើមបានមកុដ Miss Preteen Junior Idol World 2024 នាពេលនេះ ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ពិតជាមានភាពលេចធ្លោខ្លាំង ទាំងរូបសម្ផស្ស និងចំណេះដឹង ដែលអាចធ្វើបានល្អរហូតដណ្តើមបានមកុដដ៏អស្ចារ្យមួយនេះ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


