កីឡា
សមិទ្ធផលរបស់ ព្រុំ សំណាង ដែល ធឿន ធារ៉ា មិនទាន់មានដូច
បច្ចុប្បន្នកីឡាករ ធឿន ធារ៉ា ត្រូវបានចាត់ទុកជាកីឡាករប្រដាល់ទម្ងន់៧២គីឡូក្រាមទទួលបានជោគជ័យបំផុត បើប្រៀបធៀបនឹងកីឡាករដែលមានទម្ងន់ធ្ងន់ផ្សេងទៀត។

ធឿន ធារ៉ា កំពុងគ្រប់គ្រងខ្សែក្រវាត់៧គ្រឿង ពានរង្វាន់ជាច្រើន និងធ្លាប់ទទួលបានប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភដល់ខ្ទង់រយលានរៀល។ ជាពិសេស រូបគេទទួលបានរង្វាន់រថយន្ត និងផ្ទះមួយល្វែងកាលពីពេលថ្មីៗនេះ។

ចំណែក ព្រុំ សំណាង ជាកីឡាករប្រដាល់ទម្ងន់ធ្ងន់ដែលទទួលបានជោគជ័យបំផុតនាប៉ុន្មានឆ្នាំចុងក្រោយ។ រូបគេកំពុងគ្រប់គ្រងខ្សែក្រវាត់៥គ្រឿង ពានរង្វាន់ជាច្រើន និងធ្លាប់ទទួលបានប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភដល់ខ្ទង់រយលានរៀលដូច ធឿន ធារ៉ា ដែរ។ រូបគេក៏ទទួលបានរង្វាន់រថយន្ត និងផ្ទះមួយល្វែងដែរ។

អ្វីដែល ព្រុំ សំណាង មានសមិទ្ធផលលើស ធឿន ធារ៉ា គឺមេដាយមាសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនេះជាសមិទ្ធផលជូនជាតិ។ កាលស៊ីហ្គេម ឆ្នាំ២០២១ រូបគេទទួលបានមេដាយសំរិទ្ធជូនជាតិ។

រហូតដល់ពេលនេះ ធឿន ធារ៉ា មិនទាន់ធ្លាប់ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាផ្នែកប្រដាល់គុនខ្មែរ ឬប្រដាល់ឃីកបុកស៊ីងឡើយ ខណៈ ព្រុំ សំណាង បានជាប់ជម្រើសជាតិកម្ពុជាផ្នែកប្រដាល់គុនខ្មែរជាច្រើនលើកមកហើយ។

ទោះបីជាយ៉ាងណា កីឡាករទាំងពីរសុទ្ធតែធ្លាប់ឈ្នះមេដាយមាសពីការប្រកួតគុនខ្មែរថ្នាក់ជាតិដូចគ្នា។
សមិទ្ធផលរបស់ ព្រុំ សំណាង
- ខ្សែក្រវាត់អន្តរជាតិ Thai Fight
- ខ្សែក្រវាត់គុនខ្មែរពិភពលោក
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ តេជោសន្តិភាព
- ខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់គុនខ្មែរអាស៊ី Ultimate ASIAN Kun Khmer
- មេដាយមាស ស៊ីហ្គេម ឆ្នាំ២០២៣
- មេដាយសំរិទ្ធ ស៊ីហ្គេម ឆ្នាំ២០២១
- ពានរង្វាន់ រថយន្ត និងផ្ទះល្វែង

សមិទ្ធផលរបស់ ធឿន ធារ៉ា
- ខ្សែក្រវាត់អន្តរជាតិ Thai Fight
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC
- ខ្សែក្រវាត់ គ្រុឌគុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់គុនខ្មែរអន្តរទ្វីប Kun Khmer Intercontinental
- ខ្សែក្រវាត់គុនខ្មែរពិភពលោកតេជោសន្តិភាព
- ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC
- ពានរង្វាន់ រថយន្ត និងផ្ទះល្វែង

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


