Connect with us

ព័ត៌មានជាតិ

ជនជាតិដើមភាគតិចចំនួន ៣០ គ្រួសារ ទទួលបានអំណោយជា​​ថវិកា និង​គ្រឿងឧបភោគពី​ភរិយា​អភិបាល​ខេត្ត​ក្រចេះ

បានផុស

នៅ

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ហឹង ណារី វ៉ា ថន បានដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនខេត្ត​​ចុះសួរសុខទុក្ខ និងនាំយកថវិកាគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាកចំនួន ៣០ គ្រួសារ រស់នៅតំបន់ដាច់ស្រយាល នៅភូមិទ្រាប និងភូមិសណ្តាយ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋទាំងពីរភូមិនៅក្នុងឃុំថ្មី ក៏មានវត្តមានចូលរួមពីលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី និងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវបានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ដោយមើលឃើញពីការលំបាករបស់បងប្អូនជនជាតិដើមភាគតិច រស់នៅតំបន់ដាច់ស្រយាល លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ហឹង ណារី វ៉ាថន បានផ្តល់ជូននូវថវិកា គ្រឿង​ឧបភោគបរិភោគ ដើម្បីជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច ចំនួន ៣០គ្រួសារ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ៩៦ នាក់ សរុបជាថវិកាចំនួន ១០ លាន ៥០ម៉ឺនរៀល ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈការផ្ដល់កញ្ចប់សាច់ប្រាក់ហានិភ័យជាប្រចាំខែជូនដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតពិតប្រាកដ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព រស់នៅមានអនាម័យ ជាពិសេសស្ត្រីដែលមានផ្ទៃពោះទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ ដើម្បីទទួលបាននូវថ្នាំបង្ការពីជំងឺផ្សេងៗ ចូលរួមគោរពច្បាប់ចរាចរណ៍។

លោកជំទាវក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគាំទ្រ ជឿទុកចិត្ត លើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីថែរក្សាសន្តិភាពឲ្យនៅគង់វង្សជាយូរអង្វែង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម