Connect with us

ជីវិតកម្សាន្ដ

ចម្រៀង ៤បទ មិនត្រឹមបង្ហាញពីជីវិតពិតសម្តេចតេជោ តែក៏ឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ដ៏វឹកវរបំផុតរបស់ខ្មែរ 

បានផុស

នៅ

កម្រងចម្រៀងដកស្រង់ចេញពីរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដែលជាដំណើរជីវិតតស៊ូរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញហេតុការណ៍ និងឧបសគ្គ ដែលសម្តេចទាំងពីរជួបប្រទះ។ មិនតែប៉ុណ្ណោះ ក្នុងនោះក៏បានផ្សារភ្ជាប់ទៅនឹងព្រឹត្តការណ៍ដ៏វឹកវរនៅកម្ពុជា អំឡុងឆ្នាំ១៩៧០-១៩៧៩ មុនសម្តេចតេជោស្វែងរកពន្លឺនៃសន្តិភាព និងស្ថិរភាពបានសម្រាប់សព្វថ្ងៃ។

កូនប្រុសក្រោមពន្លឺចន្ទពេញបូណ៌មី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើរំលឹកដល់ចំណុចចាប់ផ្តើមដែលរុញច្រានកម្ពុជាធ្លាក់ចូលក្នុងរបបយ៉ង់ឃ្នងខ្មែរក្រហម ពោលគឺការធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណាព្រះបាទ នរោត្តម សីហនុ (១៨មីនា ឆ្នាំ១៩៧០) របស់សេនាប្រមុខ លន់ នល់ បង្កជាការខឹងសម្បារដល់រាស្ត្រខ្មែររាប់លាននាក់។ ដូច្នេះហើយ ក្រោមហេតុផលចង់ដណ្តើមអំណាចជូនបិតាឯករាជ្យវិញ យុវជនយុវនារីរួបរួមគ្នាដើម្បីកសាងកម្លាំងប្រឆាំងនឹងរបប លន់ នល់ ។ ជាក់ស្តែង ក្នុងចម្រៀងបទ “កូនលាចូលព្រៃម៉ាគី”  ដែលដកស្រង់ពីរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ក៏បានឆ្លុះបញ្ចាំងនូវទិដ្ឋភាយគ្រានោះផងដែរ។

រាប់ចាប់ពីដំណើរជិវិតសម្តេចតេជោ ក្នុងនាមជាយុទ្ធជនតស៊ូដើម្បីជាតិ ក៏បានបង្ហាញនូវសង្គមកម្ពុជាដែលអស្ថិរភាព មានទាំងវត្តមានទ័ពអាធីវគី (Athivky) ព្រមនិងការទម្លាក់គ្រាប់បែកពីសំណាក់ទាហានអាមេរិក។ តួយ៉ាងតាមរយៈបទ “ខកខានថ្ងៃមង្គលការបងប្រុសទាំងពីរ” និងបទ “មរណៈភាពប្អូនស្រីធាវី” ដ្បិតជាចម្រៀងបង្ហាញពីការសោកស្តាយរបស់សម្តេចតេជោ ដែលខកខានពុំបានចូលរួមមង្គលការបងប្រុសទាំងពីរ ក៏ដូចជាស្រណោះការបាត់ជិវិតប្អូនស្រីម្នាក់។ ខណៈកាលណោះ ខ្មែរក៏កំពុងរងទុក្ខដោយសារទាហានអាមេរិក ដែលតែងទម្លាក់គ្រាប់បង្កភាពភិតភ័យដល់អ្នកភូមិស្រុក ខណៈថែមទាំងបានឆក់យកអាយុជីវិតរាស្ត្រស្លូតត្រង់ទៀតផង។

ឆ្នាំ១៩៧៥ ដ្បិតក្តីប្រាថ្នាដែលចង់ផ្តួលរំលំរបប លន់ នល់ របស់ក្រុមចលនាតស៊ូបានសម្រេចក៏ពិតមែន ប៉ុន្តែជ័យជំនះនៅគ្រានោះ បានប្តូរមកវិញនៅរបបសាហាវយង់ឃ្នងបំផុត។ រាស្ត្រខ្មែរទូទាំងប្រទេស រួមនិងក្រុមចលនាតស៊ូ ក៏ត្រូងរងទុក្ខផងដែរ។

តាមរយៈបទ “មេបញ្ជាការសំរេចមានគំនិតប្រឆាំងអង្គការ” បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវតថភាពដ៏ស្មុគស្មាញ និងគ្រោះថ្នាក់ក្នុងកងពល ខណៈកើតមានការចោទប្រកាន់ ទម្លាក់កំហុស ចោទទាំងរាស្ត្រខ្មែរ ក៏ដូចជាសមាជិកកម្មាភិបាលនៃរបបនោះជា CIA ដើម្បីជាហេតុផលដើម្បីសម្លាប់ចោលទៀតផង។

កម្រងចម្រៀងដកស្រង់ពីរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ខាងលើនេះ គឺស្ថិតក្រោមការនិពន្ធទំនុកច្រៀង និងភ្លេង ដោយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក្នុងចំណោមបទចម្រៀងដែលមានទាំងលំនាំបទដើម និងមេឡូឌីថ្មី ប្រហែលជាជិត ២០០បទ។ ខណៈជំហានដំបូង ក្នុងការផលិតចម្រៀងផ្លូវការនៃខ្សែជីវិតពិតរបស់សម្តេចទាំងពីរ ១អាល់ប៊ុម នឹងមានប្រហែលចន្លោះពី ៨ Vol ទៅ ១០Vol ដែលក្នុង Vol នីមួយៗ នឹងមាន ១០បទ សរុបប្រហែលចន្លោះពី ៨០ បទទៅ ១០០បទ ក្នុងមួយអាល់ប៊ុម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤ នាទីutes មុន

ការប្រគំតន្ត្រី Lady Gaga​ នៅប្រេស៊ីល​ ទាក់ទាញអ្នកគាំទ្រ ២.១ លាននាក់ លើសតារាចម្រៀងល្បីៗផ្សេងទៀត

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យគោរពកម្មសិទ្ធិបញ្ញាក្នុងវិស័យតូរ្យតន្រ្តី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិតកម្ពុជា

ជីវិតកម្សាន្ដ១៣ នាទីutes មុន

​IU នៅតែជាតារាស្រីឈានមុខគេ ក្នុងការបរិច្ចាគប្រាក់ច្រើនៗ ជួយដល់កន្លែងខ្វះខាត

សេដ្ឋកិច្ច១៥ នាទីutes មុន

តម្លៃមាសបានហក់ឡើងវិញដល់ជាង ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹង

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួងអប់រំ ប្រកាសអាហារូបករណ៍ ៣កន្លែង ដល់និស្សិតកម្ពុជាដើម្បីសិក្សានៅសាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជាឲ្យបើកពន្ធនាគារល្បីឈ្មោះមួយឡើងវិញ ដើម្បីដាក់ឧក្រិដ្ឋជនសាហាវឃោរឃៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

សេដ្ឋកិច្ច២៣ ម៉ោង មុន

តម្លៃមាសក្នុងស្រុកធ្លាក់ចុះក្រោម ៤០០ ដុល្លារ ក្នុងមួយជី

Sokha Hotels

ព័ត៌មានពេញនិយម