ជីវិតកម្សាន្ដ
លេចឮថា Taylor Swift កំពុងធ្លាក់ទឹកចិត្ត ក្រោយមិត្តល្អលួចក្បត់ក្រោយខ្នង
ដោយសារតែមិត្តភាពជាមួយតារាសម្ដែង Blake Lively តារាចម្រៀង Taylor Swift ត្រូវបានអូសចូលទៅក្នុងបណ្តឹងរវាងតារាសម្តែងនិងអ្នកដឹកនាំរឿង លោក Justin Baldoni ។ យោងតាមប្រភព Daily Mail តារាប៉ុបរូបនេះ បានធ្លាក់ចូលទៅក្នុងស្ថានភាពធ្លាក់ទឹកចិត្ត ត្រូវគេក្បត់ក្រោយខ្នង និងទាញយកប្រយោជន៍ពីនាងជាយូរណាស់មកហើយ។

យោងតាមកាសែត New York Post កាលពីថ្ងៃទី ១១ ខែឧសភា Taylor Swift និង Travis Kelce ត្រូវបានគេប្រទះឃើញនៅភោជនីយដ្ឋាន Talula’s Garden ក្នុងទីក្រុង Philadelphia (សហរដ្ឋអាមេរិក)។ ពួកគេបានចេញទៅញ៉ាំអាហារជាមួយអ្នកម្តាយទាំងសងខាង និងសមាជិកដទៃទៀតនៃគ្រួសារ Kelce ក្នុងថ្ងៃបុណ្យ Mother’s Day។
រូបថតពីទស្សនាវដ្ដី Paparazzi បង្ហាញអំពីទឹកមុខរបស់តារាស្រីវ័យ៣៥ឆ្នាំ ដើរចេញមកទាំងញញឹមញញែម។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈនោះគេអាចសង្កេតបានថា មែនទែណទៅនាងពិតជាស្ថិតក្នុងអារម្មណ៍មិនល្អ ដែលអាចនិយាយបានថា មានការបាក់ទឹកចិត្តទាំងស្រុង ដោយសារតែមានបញ្ហាផ្លូវច្បាប់ជាមួយមិត្តជិតស្និទ្ធ ពោលគឺ គឺតារាសម្តែង Blake Lively ។
កាលពីថ្ងៃទី ៩ ខែឧសភា តារាប៉ុបកើតឆ្នាំ ១៩៨៩ ត្រូវបានកោះហៅដោយមេធាវី Bryan Freedman ដែលតំណាងឲ្យលោក Justin Baldoni ធ្វើជាសាក្សីក្នុងការកាត់ក្តីរវាងអ្នកដឹកនាំរឿង និងតារាស្រី Blake Lively ដែលគ្រោងនឹងធ្វើឡើងនៅខែមីនា ឆ្នាំ ២០២៦ ។
អ្នកនាំពាក្យរបស់នាងបានចេញសេចក្តីប្រកាសព័ត៌មានរិះគន់ការកោះហៅដោយលើកហេតុផលថា តារាចម្រៀងមិនមានពាក់ព័ន្ធនឹងជម្លោះរវាង Lively និងតួក្នុងរឿង «It Ends With Us» ឡើយ។ ទំនាក់ទំនងរបស់តារាចម្រៀងជាមួយខ្សែភាពយន្តនេះបានបញ្ចប់ ដោយនាងអនុញ្ញាតឲ្យប្រើបទចម្រៀង «My Tears Ricochet» ។
ទោះបីជាយ៉ាងណា ភាគីរបស់ Justin Baldoni មិនគិតដូច្នេះទេ។ នៅក្នុងឯកសារតុលាការកាលពីខែមករា លោក Baldoni បានអះអាងថា Lively បានប្រើប្រាស់មិត្តភាពរបស់នាងជាមួយ Taylor ដើម្បីទទួលបានការគ្រប់គ្រងលើការផលិតខ្សែភាពយន្តនេះ។ តារាស្រីថែមទាំងប្រើសម្ដីក្អេងក្អាងថា ស្វាមីនាងគឺតារាសម្តែង Deadpool Ryan Reynolds ហើយ Taylor គឺជាមនុស្សនាំសំណាងដែលតែងតែនៅក្បែរនាងមករហូត។
ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីបណ្តឹងបានកើនឡើង សាធារណជនមិនដែលឃើញ Taylor និង Blake Lively បង្ហាញខ្លួនជាមួយគ្នាទេ។ ទន្ទឹមនឹងនេះដែរ នៅឆ្នាំ ២០២៤ ភាពញឹកញាប់នៃការបង្ហាញវត្តមានរួមគ្នារបស់តារាទាំងពីរដួងហាក់ឆ្ងាយជាងមុន។
នៅក្នុងខែកុម្ភៈ ប្រភព Page Six បានរាយការណ៍ថា បញ្ហាផ្លូវច្បាប់កំពុងធ្វើឲ្យមានភាពតានតឹងលើទំនាក់ទំនងរបស់ តារាស្រីទាំងពីរដួង។ ម្ចាស់បទ «Lover» ក៏ត្រូវគេនិយាយថា នាងមានអារម្មណ៍មិនល្អ ត្រូវគេបោកប្រាស់ និងកេងយកចំណេញពីមិត្តភាពរបស់ខ្លួន។ ជាពិសេស មូលហេតុមួយភាគធំដែលនាំឲ្យតារាប៉ុបធ្លាក់ទឹកចិត្ត ពោលគឺមិត្តល្អបានប្រើឈ្មោះរបស់នាងមកសំអាងមួយរយៈមកហើយ ទើបនាំឲ្យដីកានេះវាឈានដល់កម្រិតធ្ងន់ធ្ងរ ។
នេះក៏ត្រូវបានគេចាត់ទុកថាជាការបញ្ចប់ដ៏ជូរចត់ និងមិនអាចដោះស្រាយបាន ចំពោះចំណងមិត្តភាពដែលមានរយៈពេលមួយទសវត្សរ៍មកហើយ។
យ៉ាងណាមិញ អ្នកតំណាងរបស់តារាស្រី Lively មិនបានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រភព Daily Mail នោះទេ។ កាលពីថ្ងៃទី១០ ខែឧសភា ភាគីរបស់តារាសម្តែងស្រីក៏បានរិះគន់ជាសាធារណៈចំពោះតំណាងស្របច្បាប់របស់តារាសម្ដែង Baldoni ចំពោះការកោះហៅតារាចម្រៀង Taylor Swift ។ អ្នកនាំពាក្យរបស់ Lively បានរិះគន់ Baldoni ចំពោះការបំភិតបំភ័យ ការសម្លុត ការអាម៉ាស់ និងការវាយប្រហារលើសិទ្ធិស្ត្រី៕

អត្ថបទ៖ សាង ស្រីល័ក្ខចុចអាន៖លេចឮថា កូនប្រសាស្រី Nicola មិនពេញចិត្តឪពុកម្ដាយក្មេក David និង Victoria
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


