Connect with us

ជីវិតកម្សាន្ដ

លេចឮថា កូនប្រសា​ស្រី Nicola មិន​ពេញ​ចិត្ត​ឪពុកម្ដាយក្មេក David និង Victoria

បានផុស

នៅ

មិត្តភក្តិជិតស្និទ្ធរបស់គ្រួសារ Beckham បានប្រាប់កាសែត Daily Mail ថា តារាសម្តែង និងជាផលិតករភាពយន្តជនជាតិអាមេរិក Nicola Peltz កំពុងឃ្លាតឆ្ងាយពីគ្រួសារស្វាមី Brooklyn ដោយសារតែមានជម្លោះជាមួយឪពុកម្តាយក្មេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពមួយផ្សេងទៀត ដែលទទួលបានពីកាសែត TMZ បានអះអាងថា តារាស្រីអាមេរិករូបនេះមានហេតុផលស្របច្បាប់ក្នុងការធ្វើដូច្នេះ។ Brooklyn ដែលគេស្គាល់ថាជាកូនប្រុសរបស់អតីតកីឡាករ David និងតារាម៉ូដែល Victoria បានអះអាងថា រូបគេនិងប្រពន្ធពិតជាមានការធុញទ្រាន់នឹងវិធីដែលគ្រួសារបានប្រព្រឹត្តចំពោះពួកគេ។ ជាពិសេស ឪពុកម្ដាយរបស់គេ ហាក់មាន​អាកប្បកិរិយាមិនល្អ (ជា​ស្ថានភាព​ផ្លូវចិត្ត​ដែល​មាន​គំនិត​ខ្លួនឯង​ខ្ពស់​ពេក)។

ប្រភពជិតស្និទ្ធបាននិយាយថា David បានស្តីបន្ទោសនិងស្រែកដាក់កូនប្រុសច្បងរបស់គាត់ អស់រយៈពេលមួយម៉ោង។ ចំណែក Nicola មិនចូលចិត្តឃើញប្តីរបស់នាងស្ថិតក្នុងស្ថានភាពបែបនេះទេ។

មិនតែប៉ុណ្ណោះ គូស្នេហ៍ ក៏មានការខកចិត្តផងដែរ ដោយសារតែ Beckhams តែងតែធ្វើសកម្មភាពអសីលធម៌ដាកកូនៗជានិច្ច ។ អាកប្បកិរិយានេះបានធ្វើឲ្យ Nicola មានអារម្មណ៍ថា ឪពុកម្ដាយក្មេករបស់នាង ចង់ដាក់កំហុសទាំងអស់លើនាង ជំនួសឲ្យការអង្គុយហើយនិយាយអំពីបញ្ហារបស់ពួកគេ។

អ្នក​ខាងក្នុង​បាន​និយាយ​ថា គូស្នេហ៍​វ័យក្មេង​មួយ​គូ​នេះ​បាន​ព្យាយាម​កែប្រែ​ទំនាក់ទំនង​របស់​ពួកគេ​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​មិន​បាន​ជោគជ័យ​។ ពួក​គេ​បាន​ចំណាយ​ពេល​រាប់​ខែ​ដើម្បី​ពិភាក្សា​អំពី​អ្វីៗ​ដែល​កំពុង​កើត​ឡើង។ ទោះជាយ៉ាងណាក៏ដោយ David និងលោកស្រី Becks បានបដិសេធមិននិយាយជាមួយកូនប្រសារបស់ពួកគេទេ ដោយសារតែនាងតែងតែឈ្លោះជាមួយពួកគេ និងការពារ Brooklyn ជារឿយៗ។

ប្រភពបានបន្ថែមថា Nicola គឺជាគូស្នេហ៍ដំបូងរបស់ Brooklyn ដែលប្រឈមមុខនឹងឪពុកម្តាយរបស់គាត់ ជាសាធារណៈ។ ជាការពិតណាស់ នោះបានធ្វើឲ្យ David និង Victoria មិនសប្បាយចិត្តនឹងកូនប្រសាស្រីបែបនេះឡើយ។

ក្រៅពី​មាន​អារម្មណ៍​តូចចិត្ត​ជំនួស​ស្វាមី Nicola ក៏​តូចចិត្ត​ដែរ ដោយសារ Victoria មិន​សាទរ​នឹង​នាង​។ ប៉ុន្តែងាកមករូបនាងវិញ តែងតែគាំទ្រគ្រួសាររបស់ស្វាមីតាមរយៈការចូលរួមកម្មវិធីបង្ហាញម៉ូដដែលរៀបចំដោយ Victoria និងផ្សព្វផ្សាយផលិតផលរបស់ម្តាយក្មេក នៅលើបណ្តាញសង្គម។ តែនៅពេលដែលនាងត្រូវការការគាំទ្រ អ្នកច្នៃម៉ូដកើតឆ្នាំ ១៩៧៤ មិនអើពើនឹងនាងទឡើយ។

បច្ចុប្បន្ន​មតិ​សាធារណៈ​កំពុង​តែ​ងាក​មក​រក​អតីត​កីឡាករ​បាល់ទាត់​និង​ភរិយា។ រូបភាពសាធារណៈរបស់ពួកគេគឺល្អ ខណៈពេលដែល Brooklyn និង Nicola ត្រូវបានគេមើលឃើញថាជាកូនក្មេងដែលមិនចេះគិតទៅវិញ។

អ្នកទស្សនាបានបញ្ចេញមតិថា ពួកគេបានជួប David Beckham ពីមុន គាត់ជាមនុស្សចិត្តល្អ និងសាមញ្ញ គាត់ណែនាំខ្លួនគាត់ដល់សមាជិកនាវិកគ្រប់រូប ពីខ្ពស់បំផុតដល់ទាបបំផុត ដោយស្នាមញញឹមរួសរាយរាក់ទាក់ និងចាប់ដៃគ្នា។ គាត់ហាក់ដូចជាមនុស្សល្អ សុភាពបុរសពិត ហើយមានភាពស្ងប់ស្ងាត់ និងថ្លៃថ្នូរ។ ដោយឡែក ភរិយារបស់ Brooklyn គឺ Nicola គឺនាងមានឋានៈជាមហាសេដ្ឋី។ ដូច្នេះនាំឲ្យនាងមានចរិតជាកូនអ្នកមាន មិនទម្លាប់ការស្ដីបន្ទោស បង្អាប់នៅចំពោះមុខឡើយ៕

Brooklyn និងភរិយា Nicola

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បងប្អូនស្រី Kim Sae Ron មានស្ថានភាពបែបណាហើយ ក្រោយមរណភាពបងស្រីផ្អើលសិល្បៈកូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម