Connect with us

ជីវិតកម្សាន្ដ

ជាប់គាំងដោយសារកូវីដ! ជាតិ សុច្ចកា ប៉ះស្នេហ៍បុរសពោះម៉ាយកូន១នៅអូស្ត្រាលី

បានផុស

នៅ

ជាតិ សុច្ចកា ដែលជាអតីតបេក្ខភាព “X F actor Cambodia” រដូវកាលទី១ ពេលនេះមានរយ:ពេល១ឆ្នាំហើយដែលកំពុងស្នាក់នៅសោយសុខលើទឹកដីប្រទេសអូស្ត្រាលី ខណ:ដំណើរវិលត្រឡប់មកប្រទេសកំណើតត្រូវបានជាប់គាំងដោយសារកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលការខកខានដំណើរដែលមិនទាន់បានវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ ជាតិ សុច្ចកា ក៏ស្រាប់តែលេចឮដំណឹងថា នាងបានជួបស្នេហ៍ជាមួយបុរសពោះម៉ាយកូន១ដែលជាអាណិកជនខ្មែររស់នៅអូស្ត្រាលី។ មិនតែប៉ុណ្ណោះសុច្ចកា ក៏បានរៀបការស្ងាត់ៗជាមួយបុរសពោះម៉ាយកូន១ ឈ្មោះ ឧត្តម បន្ទាប់ពីអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាជាង១ឆ្នាំមកហើយ។

បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា សម្រាប់ពិធីមង្គលការរបស់ ជាតិ សុច្ចកា គឺធ្វើឡើងតាមបែបសាសនាគ្រឹស្តពោលគ្រាន់តែពួកគេចូលព្រះវិហារ បំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក​ប៉ុណ្ណោះ ព្រោះដោយសារតែបញ្ហាជំងឺកូវីដ-១៩ មិនទាន់ស្ងាត់។ ប្រភពបន្តថា សុច្ចកា ធ្លាប់បង្ហើបថាក្រោយពេលដែលកូវីដ-១៩ស្ងប់ស្ងាត់នាងនឹងដឹកដៃស្វាមីមករៀបការនៅស្រុកខ្មែរជាលើកទី២ដើម្បីបង្ហាញឲ្យគេឯងបានដឹងគ្រប់គ្នា។

គួររម្លឹកថាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ជាតិ សុច្ចកា បានដឹកដៃតារាប្រុសលោក អែនឌី ទៅច្រៀងសម្ដែងនៅអូស្រា្ដលី ដែលតាមគម្រោងនាងត្រូវច្រៀងសម្ដែងតែ១ខែគត់នឹងវិលមកកម្ពុជាវិញ។ ប៉ុន្ដែដោយសារតែកូវីដ-១៩នឹងបានប៉ះស្នេហ៍បុរសពោះម៉ាយកូន១ផងនោះ ទើបសុច្ចកាមិនអាចឡើងយន្ដហោះមកស្រុកកំណើតវិញ ដូចលោក អែនឌី បានឡើយ៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ វិបត្តិកូវីដ-១៩! អាចារ្យ ធំ ប្រកាសលក់កេរមរតកវប្បធម៌បុរាណទាំងនេះ

ចុចអាន៖ តារា​ស្រី​ថៃ ៤ រូប មាន​ឱកាស​ក្លាយ​ជា​ទូត​សុឆន្ទៈ ប្រេន​ល្បីៗ​លំដាប់​អន្តរជាតិ ក្នុង​ឆ្នាំ ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម