Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ទេសចរណ៍ ប្រគល់​ប័ណ្ណសរសើរ​ជូន អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែលបានផលិតបទ ចម្រៀងបង្ហាញ ពី​តំបន់​ទេសចរណ៍​ជាច្រើន​នៅ​កម្ពុជា​

បានផុស

នៅ

​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានប្រគល់​ប័ណ្ណសរសើរ​ជូន​ចំពោះ​អ្នកឧកញ៉ា ឡេង ភក្ត្រា (​ឡេង ណា​វ៉ា​ត្រា​) អគ្គនាយក​ផលិតកម្ម Galaxy Navatra ដែល​បាន​និពន្ធ និង​ផលិត​បទ​ចម្រៀង​ជាច្រើន​បង្ហាញ​អំពី​តំបន់​ទេសចរណ៍ធម្មជាតិ អេកូ​ទេសចរណ៍ ទេសចរណ៍​ជនបទ និង​ក​សិ​ទេសចរណ៍ ខណៈ​ការចូលរួម​ទាំងអស់នេះ គឺ​ពិតជា​បានបង្ហាញ និង​រំលេច​នូវ​សិល្បៈ ប្រពៃណី ការរស់នៅ ពិធីបុណ្យ និង​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បទ​ចម្រៀង​របស់​ផលិតកម្ម Galaxy Navatra ដែល​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ជក់ចិត្ត​ជាងគេ​នោះ មានដូចជា បទ «​អរគុណ​កាមេរ៉ា​» បទ «​រក​ស៉ី​ជាមួយ​យក្ស​» បទ «​ពេលណា​ជួបគ្នា​ម្ដងទៀត​» បទ «​នឹកឃើញ​ខ្លាច​ឈ្លើង​» បទ «​ធ្លាប់បាន​បង​នៅ​» បទ «​កោះ​អ្វី​» បទ «​ឡាន​ទំនើប​» បទ «​ទឹកត្រី​កោះកុង​» រួមជាមួយ​បទ​ចម្រៀង​ជាច្រើន​ទៀត ដែល​សុទ្ធតែ​បង្ហាញ​អំពី​តំបន់​ទេសចរណ៍ធម្មជាតិ អេកូ​ទេសចរណ៍ ទេសចរណ៍​ជនបទ និង​ក​សិ​ទេសចរណ៍​ជាដើម​។

​ឯកឧត្ដម​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា «​កិច្ចការ​ទាំងអស់នេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​អំពី​គោលដៅ​ទេសចរណ៍ និង​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​សម្បូរបែប​របស់​កម្ពុជា ទៅដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ពិសេស​រួមចំណែក​ក្នុងការ​បណ្ដុះ​គំនិត​ស្រលាញ់​មាតុភូមិ​ដ៏​បវរ​របស់​យើងទាំងអស់គ្នា​»​។ ខាងក្រោម​នេះ​ជា​ប័ណ្ណសរសើរ​របស់​ក្រសួងទេសចរណ៍​ជូន​ចំពោះ​អ្នកឧកញ៉ា ឡេង ភក្ត្រា (​ឡេង ណា​វ៉ា​ត្រា​)៖

​តោះ​! ស្ដាប់ម្ដងទៀត នៅបទចម្រៀងទាំងនោះ ដែលក្រសួងទេសចរណ៍ជូនប័ណ្ណសរសើរ​

​ទី​១/«​អរគុណ​កាមេរ៉ា​»

​ទី​២/​បទ «​រក​ស៊ីជាមួយ​យក្ស​»

​ទី​៣/​បទ «​ពេលណា​ជួបគ្នា​ម្ដងទៀត​»

​ទី​៤/​បទ «​នឹកឃើញ​ខ្លាច​ឈ្លើង​»

​ទី​៥/​បទ «​ធ្លាប់បាន​បង​នៅ​»

​ទី​៦/​បទ «​កោះ​អ្វី​»

​ទី​៧/​បទ «​ឡាន​ទំនើប​»

​ទី​៨/​បទ «​ទឹកត្រី​កោះកុង​»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម