ជីវិតកម្សាន្ដ
ចូលរួមរំលែកទុក្ខ! វ៉ាង ស្រីណូ ជួបទុក្ខធំក្នុងគ្រួសារ
តារាសម្តែងស្រី វ៉ាង ស្រីណូ និងក្រុមគ្រួសារពេលនេះ កំពុងមានទុក្ខធំ ខណៈដែលលោកឪពុកជាទីស្រលាញ់នាង បានទទទួលមរណភាពកាលពីយប់មិញ។
វ៉ាង ស្រីណូ បានបញ្ជាក់ឲ្យដឹងថា ឪពុករបស់នាងបានទទួលមរណភាពកាលពីវេលាម៉ោង០៩និង៥៥នាទីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ ដំណឹងមរណទុក្ខនេះ បានធ្វើឲ្យមហាជននិងអ្នកគាំទ្រសម្តែងការចូលរួមសោកស្តាយហើយរំលែកទុក្ខគ្រប់គ្នា។


នៅលើគណនីហ្វេសប៊ុករបស់តារាសម្តែង វ៉ាង ស្រីណូ ក៏បានសរសេរសារប្រាប់ថា សូមជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងថា ពេលនេះនាង ខ្ញុំ វ៉ាង ស្រីណូ និងក្រុមគ្រួសារកំពុងតែជួបទុក្ខធ្ងន់ គឺលោកឪពុកជាទីស្រលាញ់របស់ពួកខ្ញុំ លោកបានចែកឋានហើយម្សិលមិញ។ តារាស្រីរូបនេះបន្ថែមថា លោកឪពុកខ្ញុំជាមនុស្សល្អរបស់កូនៗសូមលោកពុកទៅកាន់សុគតិភពកូនស្រលាញ់ពុក ហើយលោកពុក គឺជាវីរបុរសនៅក្នុងបេះដូងកូនជារៀងរហូត។


សូមជម្រាបថា ដំណឹងមរណទុក្ខនេះ គឺជាការជម្រាបជូនដល់បងប្អូនមិត្តសិល្បករនិងញាតិមិត្តជិតឆ្ងាយឲ្យជ្រាបជាដំណឹងនិងចូលរួមដោយក្តីអនុគ្រោះផង៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ សមាជិកគ្រួសារ សុខ សីឡាលីន លទ្ធផលលើកទី១ចេញហើយគឺអវិជ្ជមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ