Connect with us

ជីវិតកម្សាន្ដ

បែក​ពីអ្នក​គាំទ្រ​យូរ! ​Seungkwan ​សមាជិក ​Seventeen ​បង្ហោះរូបថ្មីដំបូង ​ក្រោយ​បាត់មុខ​ជាង ​២ឆ្នាំ​

បានផុស

នៅ

អស់រយៈពេលជាង ២ឆ្នាំមកហើយ ដែលតារាចម្រៀងប្រុស លោក Seungkwan សមាជិក Seventeen បានបាត់មុខនៅលើ​ប​ណ្ដា​​ញ​ស​ង្គម រហូតធ្វើឱ្យក្រុមអ្នកគាំទ្រមានក្តីនឹករលឹកដល់លោកជាខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់យប់ថ្ងៃទី៣១ ខែមិនានេះដែរ នៅលើបណ្ដាញសង្គម Instagram របស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពថ្មី ៣​ស​ន្លឹក​ដំបូង ថតជាមួយនឹងសត្វឆ្កែដ៏គួរឲ្យស្រលាញ់របស់លោក បង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្ដាញសង្គម។

បើ​ទោះបី​ជា​រូប​ភាព​របស់ Seungkwan មានពាក់ម៉ាសការពារពន៌ខ្មៅ នៅជាប់មុខរបស់លោកដោយមិនបាន​បង្ហាញមុខមាត់​ពេ​ញក៏​ដោ​យ ប៉ុ​ន្តែ​អ្នក​គាំទ្រ​របស់លោកម្នាក់ៗពិតជាមានភាពរីករាយ និងរំភើបជាខ្លាំង ដែលបានឃើញអាយដលរបស់ពួកគេ ត្រឡប់​ម​ក​វិ​ញ។ នៅក្នុងរូបភាពទាំងនោះ Seungkwan លោកបានទៅលេងនៅឯស្រុកកំណើតរបស់លោក នៅក្នុងទីក្រុងប៊ូសាន ដោយបាន​ថត​បង្ហាញពីទេសភាពនៅមុខភូមិវប្បធម៌ ក្នុងតំបន់ Gamcheon។

ចាប់តាំងពីពេលនោះមកអ្នកគាំទ្រជាច្រើន បានយករូបភាពនៅក្នុងបណ្តាញសង្គមរបស់លោក យកទៅចែក​រំលែកដោយក្តីរំ​ភើ​ប​ប​ង្ហោះ​រូប​ថតរបស់ Seungkwan ជាច្រើននៅលើគណនី Twitter របស់ពួកគេ។ ជាមួយគ្នានោះដែរ គ្រប់គ្នាក៏នឹងរំពឹង​ទុកថាស​មា​ជិ​ក​ទាំ​ង ​៨ រូបរបស់ក្រុម Seventeen ក៏នឹងលេចមុខនៅលើបណ្ដាញសង្គមផងដែរ៕

អត្ថបទផ្ដល់ដោយ៖ ​Poraman

ចុចអាន៖ត្រៀមចេញអាល់ប៊ុមចម្រៀងថ្មី IU ប្តូរស្ទីលតែងខ្លួននិងផាត់មុខ ប្លែកខុសពីមុន

ចុចអាន៖តារាកូរ៉េ ៥ រូប បើកចិត្តនិយាយរឿងស្នេហាលើកដំបូង ធ្លាប់ធ្វើឲ្យឈឺចាប់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម