ផ្លាស់ប្ដូរ​ជា​ថ្មី! រ៉េត សារីតា នឹង​គ្រង​ឈុត​តំណាង​ជាតិ​នេះ​ជំនួស​វិញ នៅ​លើ​ឆាក​អន្តរជាតិ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ផ្លាស់ប្ដូរ​ជា​ថ្មី! រ៉េត សារីតា នឹង​គ្រង​ឈុត​តំណាង​ជាតិ​នេះ​ជំនួស​វិញ នៅ​លើ​ឆាក​អន្តរជាតិ

បានផុស

នៅ

មួយរយៈមុន មហាជនក៏បានឃើញនូវការបង្ហាញជាផ្លូវការរួចហើយ ពីគំរូឈុតតំណាងជាតិរបស់បវរកញ្ញាចក្រវាលកម្ពុជា ដែ​ល​នឹង​ត្រូវយកទៅ​ប្រកួតនៅលើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកថ្មីៗនេះ ក៏មានកែសម្រួលឡើងវិញ ដោយបានផ្លាស់ប្ដូរឈុតតំណាងជាតិថ្មី ដែល កញ្ញា រ៉េត សារីតា បវរកញ្ញា​ច​ក្រ​វា​ល​កម្ពុជា​២០២០ នឹងត្រូវគ្រង់ឈុតតំណាងជាតិ ឈ្មោះថា ឈុត «ទេពរួបរួម» ជំនួសឲ្យឈុត «ល្ខោនតុក្តកាខ្មែរ» វិញ ដែល​នឹ​ង​ត្រូវ​តំណាងជាតិកម្ពុជាក្នុងការប្រកួតបវរកញ្ញាចក្រវាល Miss Universe លើកទី៦៩ នៅឯសហរដ្ឋអាមេរិកនាពេល​ឆាប់​ៗ​ខា​ង​មុខ​នេះ​។ ការផ្លាស់ប្ដូរឈុតតំណាងជាតិនេះ គឺក្រោយពីលោក បូរ៉ា ដែលជាម្ចាស់ Designers ស្នើរសុំទៅកាន់ក្រុមហ៊ុនអោយ​ដក​តំ​ណែ​ង​​លោក​ចេញពីអ្នកច្នៃឈុតតំណាងជាតិ Miss Universe Cambodia នេះបើយោងតាមការបង្ហោះរបស់ Team Cambodia។

ជាមួយគ្នានោះ Team Cambodia ក៏បានធ្វើការបញ្ជាក់ពីការផ្លាស់ប្ដូរនៃឈុតឈ្មោះ «ល្ខោនតុក្តកាខ្មែរ» នេះថា ដោ​យ​សារ​ទទួ​ល​បា​ន​ការមិនពេញចិត្តពីបណ្ដា Fan Page ជាង ៦០% ក្រោយ Team Cambodia បានបង្ហាញរូបភាពនៃឈុតនេះ៕

ខាងក្រោមនេះ ជាវីដេអូនៃឈុតតំណាងជាតិដែលនឹងត្រូវគ្រងដោយ កញ្ញា រ៉េត សារីតា ក្នុងការប្រកួតលើឆាកអន្តរជាតិ​នា​ពេ​ល​ខាង​មុខនេះ

អត្ថបទផ្ដល់ដោយ៖Poraman

ចុចអាន៖អបអរសាទរ! Miss Grand Cambodia ជាប់​ចូលវគ្គជម្រុះ២០​នាក់ ខណៈFanកម្ពុជាVoteគាំទ្រ

ចុចអាន៖អបអរសាទរ! លីវ ជីលី Miss Grand Cambodia 2020 ជាប់Top1 ក្នុង Challenge

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services