ជីវិតកម្សាន្ដ
រ៉េត សារីតា ប្រកាសបង្កើតមូលនិធិសប្បុរសធម៌ ជួយដល់ពលរដ្ឋ ២៧៧ គ្រួសារ នៅតំបន់ដាច់ស្រយាល
ទស្សនិកជនបានបង្ហាញការគាំទ្រ និងសរសើរអតីតបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២០ កញ្ញារ៉េត សារីតា ខណ:កាលថ្មីៗនេះ នាងបានប្រកាសបង្កើតមូលនិធិសប្បុរសធម៌ ជួយដល់ប្រជាពលរដ្ឋខ្វះខាត ជិត៣០០គ្រួសារ រស់នៅតំបន់ដាច់ស្រយាលមួយនៃប្រទេសកម្ពុជា។

ការប្រកាសរបស់តារាស្រី រ៉េត សារីតា នេះបានធ្វើឡើង ស្របពេលឱកាសនៃថ្ងៃខួបកំណើតគម្រប់អាយុ ២៧ ឆ្នាំ។ កញ្ញា រ៉េត សារីតា បានលើកឡើងថា ក្នុងឱកាសនាងខ្ញុំឈានចូលវ័យ២៧ឆ្នាំ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំនេះ នាងខ្ញុំមានគម្រោងរៀបចំកម្មវិធី “មូលនិធិ ២៧៧” ដើម្បីរៃអង្គាសថវិការជួយដល់ ២៧៧ គ្រួសារ ដែលកំពុងខ្វះខាតស្បៀងអាហារនៅតំបន់ឆ្ងាយដាច់ស្រយាលមួយចំនួននៅប្រទេសកម្ពុជា។
រ៉េត សារីតា បន្តថា នាងខ្ញុំជឿជាក់ថា កញ្ចប់អាហារជំនួយនេះ អាចជួយសម្រួលនិងចិញ្ចឹមបងប្អូនដែលខ្វះខាត បានមួយរយៈ។ កូវីដពិតជាពិបាកណាស់ សម្រាប់យើងទាំងអស់គ្នា ដូច្នេះយើងពិតជាមិនអាចនឹកស្មានដល់ ពីទំហំនៃការលំបាករបស់បងប្អូន ដែលមានការខ្វះខាតក្នុងការចិញ្ចឹមគ្រួសាររបស់ពួកគាត់នាគ្រានេះ។


កញ្ញា រ៉េត សារីតា បានបញ្ជាក់ថា គំនិតរបស់ខ្ញុំគឺចំណាយក្នុងមួយគ្រួសារ គឺថវិកាចំនួន១៤ម៉ឺនរៀង (៣៥ដុល្លារ)។អង្ករ១បាវ (៥០គីឡូក្រាម)១០ម៉ឺនរៀល (២៥ដុល្លារ)។ គ្រឿងឧបភោគបរិភោគ ២ម៉ឺនរៀល (៥ដុល្លារ) និងសាច់ប្រាក់២ម៉ឺនរៀល (៥ដុល្លារ) ជូនដល់ក្រុមគ្រួសារគោលដៅ ទឹកប្រាក់សរុបគឺ ៣៨លាន៧៨ម៉ឺនរៀល(៩៦៩៥ដុល្លារ)។


បវរកញ្ញារ៉េត សារីតា បាននិយាយទៀតថា នាងខ្ញុំសង្ឃឹមថា បងប្អូននឹងចូលរួមចែករំលែកក្ដីស្រលាញ់ជាមួយនាងខ្ញុំ ទៅកាន់បងប្អូនដែលកំពុងជួបការលំបាកទាំងនោះ៕
អត្ថបទ៖ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


