ជីវិតកម្សាន្ដ
អបអរសាទរ! លីវ ជីលី Miss Grand Cambodia 2020 ជាប់Top1 ក្នុង Challenge
កញ្ញា លីវ ជីលី Miss Grand Cambodia 2020 បច្ចុប្បន្នកំពុងតែស្ថិតនៅឯប្រទេសថៃ ដើម្បីត្រៀមខ្លួនប្រកួតកម្មវិធីដ៏អស្ចារ្យ Miss Grand International 2020-2021 ដែលមានកញ្ញាឯកតំណាងប្រទេសជាច្រើនបានចូលរួមប្រកួត ដោយប្រទេសថៃជាម្ចាស់ផ្ទះនៃកម្មវិធីនេះ។

យ៉ាងណាមិញ ខណៈពេលដែល កញ្ញាឯកតំណាងប្រទេសនីមួយៗ កំពុងតែធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងសណ្ឋាគារនោះ កម្មវិធី Miss Grand International 2020-2021 ក៏បានធ្វើការប្រកួត Challenge ជាបន្តបន្ទាប់ ដែលតម្រូវឲ្យកញ្ញាឯកតំណាងប្រទេសនីមួយៗធ្វើសកម្មភាពផ្សេងៗបង្ហោះលើបណ្ដាញសង្គម Miss Grand International ដើម្បីឲ្យមហាជនចូលរួមបោះឆ្នោតដល់កញ្ញាឯកទាំងនោះ។ ដោយឡែកថ្មីនេះ កម្មវិធីមាន ការប្រកួត Challenge មួយទៀត ហៅថា Challenge “Queen with the Golden Crown” ដែលពិតជាពិសេស និងចូលរួមអបអរសាទរដល់ Miss Grand Cambodia 2020 កញ្ញា លីវ ជីលី បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួត Challenge “Queen with the Golden Crown” នេះ នៅក្នុងចំណោម Top 5។

ជាមួយគ្នានោះ មហាជនខ្មែរ ក៏បានចូលរួមអបអរសាទរគ្រប់គ្នាផងដែរ ហើយក៏បន្តការជួយបោះឆ្នោត ក៏ដូចជាការផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្ត ដល់ កញ្ញា លីវ ជីលី ព្រមទាំងជូនពរឲ្យនាងទទួលបានជ័យជំនះនៅក្នុងវគ្គបន្តបន្ទាប់ទៀត រហូតឈានដល់វគ្គផ្ដាច់ព្រ័ត្រផងដែរ៕


អត្ថបទផ្ដល់ដោយ៖Porman
ចុចអាន៖ខ្លឹម ស្រីគា បង្ហាញវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតឈរយំសោកសៅម្នាក់ឯង
ចុចអាន៖សេង រដ្ឋា ក្តាប់បានតួឯកថ្មី ក្រោយពេលរបូតតំណែង Miss Grand Cambodia
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


