ជីវិតកម្សាន្ដ
រ៉េត សារីតា បង្ខំចិត្តកាត់បន្ថយមនុស្សចូលរួមពី ២៧៧ មកនៅត្រឹម ១២៧ គ្រួសារវិញ ក្នុងការចែកអំណោយ
អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា ថ្មីៗកន្លងទៅនេះនាងបានប្រកាសបង្កើតមូលនិធិសប្បុរសធម៌ជួយដល់ប្រជាពលរដ្ឋខ្វះខាត ២៧៧ គ្រួសាររស់នៅតំបន់ដាច់ស្រយាលមួយនៃប្រទេសកម្ពុជា។

ដំណឹងនេះ បានធ្វើឲ្យទស្សនិកជនបង្ហាញការគាំទ្រ និងសរសើរគ្រប់គ្នា ព្រោះការប្រកាសរបស់តារាស្រី រ៉េត សារីតា កាលនោះស្របពេលឱកាសនៃថ្ងៃខួបកំណើត គម្រប់អាយុ២៧ឆ្នាំនាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះ។ កាលនោះ រ៉េត សារីតា បានលើកឡើងថា ក្នុងឱកាសខ្ញុំឈានចូលវ័យ២៧ឆ្នាំនាឆ្នាំនេះ ខ្ញុំមានគម្រោងរៀបចំកម្មវិធី”មូលនិធិ២៧៧” ដើម្បីរៃអង្គាសថវិកាជួយដល់២៧៧គ្រួសារ ដែលកំពុងខ្វះខាតស្បៀងអាហារនៅតំបន់ឆ្ងាយដាច់ស្រយាលមួយចំនួននៅប្រទេសកម្ពុជា។


ដោយឡែកកៀកជិតដល់ពេលវេលានៃថ្ងៃចែករំលែកអំណោយនិងក្តីស្រលាញ់នេះ ក៏ស្រាប់តែកញ្ញា រ៉េត សារីតា បានប្រកាសជាថ្មីៗពីការបង្ខំចិត្តកាត់បន្ថយចំនួនមនុស្សចូលរួមពី២៧៧គ្រួសារមកនៅត្រឹម ១២៧គ្រួសារវិញ។ កញ្ញា សារីតា បានលើកឡើងថា ខ្ញុំមានតែម្រាមដៃដប់អរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ដែលបានចូលរួមចំណែកនៅក្នុងមូលនិធិរបស់នាងខ្ញុំ។ មួយសប្តាហ៍ទៀតយើងខ្ញុំ នឹងចុះទៅកាន់ទីតាំងផ្ទាល់ស្ថិតនៅខេត្តកំពង់ឆ្នាំង។

ចំពោះមូលហេតុ ដែលត្រូវបានកាត់បន្ថយចំនួនគ្រួសារអ្នកដែលខ្វះខាតពី ២៧៧ គ្រួសារមកនៅត្រឹម១២៧ គ្រួសារវិញ ត្រូវបាន រ៉េត សារីតា បញ្ជាក់ថា ដោយសារតែក្រុមការងារនាងមិនសូវមានពេលវេលាគ្រប់គ្រាន់ពិសេសទៀតនោះ គឺការរ៉ៃអង្គាសថវិកាពីសប្បុរសជនមិនអាចគ្រប់ចំនួនជួយដល់ក្រុម ២៧៧ គ្រួសារទេ ទើបនាងបានសម្រេចនឹងជួយបានត្រឹមតែ១២៧គ្រួសារសិន។

នាងបន្ថែមថា សម្រាប់ថវិកាដែលទទួលបានពីសប្បុរសជនកន្លងមកនោះ សរុបមានត្រឹមតែជាង ២០០០ ដុល្លារប៉ុណ្ណោះ ហើយនេះរាប់បញ្ចូលទាំងថវិកាផ្ទាល់ខ្លួនរបស់នាងខ្លះផងដែរ។ជាមួយគ្នានេះ រ៉េត សា រីតា ក៏បានបន្តអំពាវនាវដល់សប្បុរសជនមេត្តាចូលរួមជាមួយខ្លួនថែមទៀត តាមរយៈមូលនិធិ២៧៧ ហើយបងប្អូនអាចធ្វើការវេរទៅកាន់គណនីពិសេស គឺABA: 222121994 SARITA RETH ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


