ជីវិតកម្សាន្ដ
រ៉េត សារីតា ក្ដាប់បានតំណែងជាអ្នកគ្រប់គ្រងថ្នាក់ជាតិប្រចាំខេត្តកំពត កម្មវិធីប្រកួតបវរកញ្ញាកម្ពុជា ឆ្នាំ ២០២៣
ស្របពេលអាជីពសិល្បៈកំពុងបោះជំហានទៅមុខ បវរកញ្ញាចក្រវាលឆ្នាំ ២០២០ កញ្ញា រ៉េត សារីតា ក៏ស្រាប់តែមានដំណឹងដ៏រំភើបថា នាងទទួលបានតំណែងជាអ្នកគ្រប់គ្រងថ្នាក់ជាតិប្រចាំខេត្តកំពត កម្មវិធីប្រកួតបវរកញ្ញាកម្ពុជាឆ្នាំ ២០២៣។

ជាក់ស្ដែងនៅលើផេក Miss Cambodia បានប្រកាសថា «សូមអបអរសាទរ កញ្ញា Sarita Reth និងស្វាគមន៍មកកាន់ស្ថាប័នរបស់យើងក្នុងនាមជាអ្នកគ្រប់គ្រងថ្នាក់ជាតិប្រចាំខេត្តកំពត សម្រាប់កម្មវិធីប្រកួតបវរកញ្ញាកម្ពុជាឆ្នាំ ២០២៣»។

ប្រភពខាងលើបានបន្ថែមថា «លោកអ្នកក៏អាចជាដៃគូសហការរបស់យើងផងដែរ សូមផ្ញើសារមកយើងខ្ញុំសម្រាប់ការសាកសួរព័ត៌មានបន្ថែម»។ តាមរយៈដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចូលរួមត្រេកអរ។

ជាការពិតណាស់ កញ្ញា រ៉េត សារីតា ជាតារាសម្ដែង បង្ហាញម៉ូដ មានសមត្ថភាព ប្រជាប្រិយភាព ទេពកោសល្យ និងរូបសម្រស់ស្រស់សោភា ដែលទាំងនេះគឺជាភាពជឿជាក់សម្រាប់នាង ក្នុងនោះមិនថាចំណេះដឹង និងការប្រើប្រាស់ភាសាក៏មិនធម្មតាដែរ៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


