Connect with us

ជីវិតកម្សាន្ដ

កូនអាន រំលេចខ្លួនយ៉ាងស្រស់ស្អាតនៅប្រាង្គបុរាណខ្មែរ រួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ និងវប្បធម៌

បានផុស

នៅ

នាដការីរបាំបុរាណ កញ្ញា សុខគា គីមលាង ហៅ កូនអាន ថ្មីៗនេះ បានបញ្ចេញរូបភាពជាបន្តបន្ទាប់ក្នុងឈុតសហសម័យ រំលេចខ្លួននៅតំបន់ប្រាសាទបុរាណខ្មែរ ក៏ដូចជាតំបន់ទេសចរណ៍មួយចំនួនទៀត ក្នុងន័យដើម្បីរួមចំណែកផ្សព្វផ្សាយតំបន់វប្បធម៌ និងទេសចរណ៍ ធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយរូបភាពដែលត្រូវបានបង្ហោះចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកកន្លងទៅថ្មីៗនេះ បានឆ្លុះបញ្ចាំងពីការគុណតម្លៃដែលខ្មែរមាន ក្នុងនាមជាប្រទេសមួយដែលអាយុកាលចំណាស់ ហើយមានអរិយធម៌ល្អផូរផង់ធ្វើឱ្យអន្តរជាតិតែងផ្សព្វផ្សាយ ទាំងវប្បធម៌តាមរយៈសម្លៀកបំពាក់ និងតំបន់ទេសចរណ៍វប្បធម៌ដ៏មានប្រជាប្រិយរបស់កម្ពុជា។

កញ្ញា សុខគា គីមលាង ហៅ កូនអាន បានសរសេរខ្លឹមសារភ្ជាប់រូបភាពនោះថាបុរាណ “មិនយឺត​ សម័យមិនបរទេស ទីតាំងនៅប្រាសាទឯកភ្នំ​ (តំណាងឱ្យប្រាសាទស្រី នៅខេត្តបាត់ដំបង)។ នេះចាត់ទុកថាជាស្មារតីខ្មែរតែមួយ ដើម្បីរួមគ្នាការពារសម្បត្តិវប្បធម៌ខ្មែរនឹងមោទនភាពសម្រាប់ប្រជាជាតិខ្មែរទូទាំងប្រទេស។

គួរបញ្ជាក់ថាកាលពីថ្មីៗកន្លងទៅនាដការី កូនអានបា នប្រកាសសម្រេចបង្កើតមូនិធិ”ស្រមោចរាំ” ដោយនាងបញ្ជាក់ថា មូនិធិនេះផ្តោតលើគោលដៅធំៗចំនួន៣ ក្នុងវិស័យសិល្បៈ របាំបុរាណខ្មែរ ដើម្បីជួយបង្ហាត់បង្រៀនដល់កូនខ្មែរគ្រប់រូបពិសេសគឺដើម្បីជាការចែករំលែកការផ្តល់ឲ្យនូវឱកាសនិងក្តីសង្ឃឹមជាពិសេសបងប្អូនអ្នកដែលស្រឡាញ់ចង់ថែរក្សាហាត់រៀនសិល្បៈរបាំបុរាណខ្មែរ ដែលជាកេរ្តិ៍មរតកដ៏មហាសាលរបស់ដូនតាខ្មែរឲ្យបានគង់វង្សនិងរស់រវើកគ្រប់ជំនាន់តរៀ ងទៅ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម