ជីវិតកម្សាន្ដ
ខ្លាចនាំទុក្ខឲ្យប្រពន្ធកូន! Lift Supoj ស៊ូឃុំខ្លួនឯង១៤ថ្ងៃក្នុងឡាន ក្រោយបានពាក់ព័ន្ធជាមួយ Pepo
តារាសម្ដែងថៃលោក Lift Supoj បានបញ្ជាក់ថា ពេលនេះលោកត្រូវបានឃុំខ្លួនឯងចំនួន១៤ថ្ងៃហើយ បន្ទាប់ពីទទួលបានដំណឹង ថា តារាវ័យក្មេងលោក Pepo បានរកឃើញថាឆ្លងកូវីដ-១៩ កាលពីថ្ងៃទី០៦ មេសា ទាំងដែលកាលពីប៉ុន្មានថ្ងៃមុននេះអ្នកទាំង២ ទើបតែបានរួមការងារជាមួយគ្នាមក។

ដែលកាន់តែកំសត់នោះគឺ Lift Supoj ត្រូវបង្ខំចិត្តឃុំឃាំងខ្លួនឯងនៅក្នុងឡានខាងមុខផ្ទះ ដោយមូលហេតុគឺមិនចង់នាំទុក្ខដល់គ្រួសារ ព្រោះនៅក្នុងផ្ទះមានតែមនុស្សចាស់ជរាជាឪពុកម្ដាយ ក្មេងៗជាកូន និងភរិយារបស់លោកផងដែរ។


តារាសម្ដែងថៃជើងចាស់ Lift Supoj ក៏បានឲ្យដឹងថា ជាធម្មតាខ្លួនគឺជាអ្នកដែលស្រលាញ់ចូលចិត្តឡានខ្លាំងណាស់ តែក៏មិនគិតថាត្រូវឃុំខ្លួនឯងនៅក្នុងឡានរយៈពេល១៤ថ្ងៃបែបនេះ។ ពេលដឹងពីស្ថានភាពរបស់ Lift Supoj មហាជននិងមិត្តភក្តិជាច្រើនរបស់តារាខាងលើបានរួមគ្នាលើកទឹកចិត្តដល់លោក និងបានជូនពរឲ្យតារារូបនេះគេចផុតពីកូវីដ-១៩៕



អត្ថបទផ្ដល់ដោយ៖ Poraman
ចុចអាន៖កាន់តែរាលដាលខ្លាំងក្នុងសិល្បៈថៃ! តួអង្គជេកក្នុងរឿង «ឡៃឡាធីតាយក្ស» ឆ្លងកូវីដ
ចុចអាន៖បន្ទាប់ពីអ្នកជិតស្និទ្ធម្នាក់ឆ្លងកូវីដ! Tor និង Sky រត់ទៅធ្វើតេស្ត លទ្ធផលចេញមកស្មានមិនដល់

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?