ជីវិតកម្សាន្ដ
បន្ទាប់ពីអ្នកជិតស្និទ្ធម្នាក់ឆ្លងកូវីដ! Tor និង Sky រត់ទៅធ្វើតេស្ត លទ្ធផលចេញមកស្មានមិនដល់
កូវីដ-១៩បានកំពុងវាលុកក្នុងឧស្សាហកម្មកម្សាន្តថៃសារជាថ្មី។ ពេលនេះមានតារាជាច្រើនរូបហើយបាននាំគ្នាទៅធ្វើតេស្តរកកូវីដ-១៩ បន្ទាប់ពីពួកគេមានប្រវត្តិជាប់ពាក់ព័ន្ធជាមួយអ្នកដែលបានឆ្លងជំងឺនេះ ពេលរួមការងារជាមួយគ្នា។

ក្នុងនោះក៏មាន Nadao ជាផលិតកម្មដ៏ល្បីមួយដែរ ដែលកាលពីថ្មីៗនេះ Nadao បានចេញមកបំភ្លឺ ថាមានអ្នកចាត់ការនិងអភិវឌ្ឍន៍តារាម្នាក់ក្នុងផលិតកម្មនេះបានឆ្លងកូវីដ-១៩ ហើយពេលនេះអ្នកដែលបានជិតស្និទ្ធជាមួយទាំងអស់បានទៅធ្វើតេស្ត និងបានដាក់ឲ្យនៅដោយឡែកហើយ។ ក្នុងនោះក៏មានតារាប្រុសវ័យក្មេងល្បីឈ្មោះ ២រូបគឺ Thanapob Lee ហៅ Tor និង Skywong Ravee ផងដែរ។
លោក Tor
លោក Sky
ជារឿងល្អនៅក្នុងសំណាងអាក្រក់ ព្រោះពេលនេះលទ្ធផលបឋមរបស់អ្នកទាំង ២បានចេញមកហើយ ពិតជាមិននឹកស្មានដល់ បើទោះបីជាបានជិតស្និទ្ធនិងអ្នកដែលបានឆ្លងកូវីដ-១៩ ពិតមែន ប៉ុន្តែ Tor និង Sky ទទួលបានលទ្ធផលអវិជ្ជមានជំងឺនេះ។ ទោះជាយ៉ាងណាក៏ដោយ តារាប្រុសទាំង ២ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតក៏ត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមដើម្បីសុវត្ថិភាព។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើក៏បានអរគុណចំពោះការលើកទឹកចិត្តការយោគយល់ពីដៃគូទាំងអស់ ហើយសូមអភ័យទោសចំពោះផលប៉ះពាល់ទាំងអស់ផងដែរ៕

អត្ថបទផ្ដល់ដោយ៖ Poraman
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


