Connect with us

ព័ត៌មានអន្ដរជាតិ

នៅសល់ព្យុះ ៥-៧ ទៀត នឹងវាយប្រហារអាស៊ីអាគ្នេយ៍ មុនដាច់ឆ្នាំនេះ 

បានផុស

នៅ

ដ្បិតតែអាស៊ីអាគ្នេយ៍ត្រូវព្យុះជាច្រើនវាយប្រហារជាបន្តបន្ទាប់តកន្ទុយគ្នាក៏ដោយ ប៉ុន្តែមិនទាន់រួចផុតទេ ពោលគឺនៅមានព្យុះចន្លោះពី៥-៧ទៀត ដែលនឹងបោកបក់លើតំបន់នេះ មុនដាច់ឆ្នាំ២០២៥។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះចំនួន៣ចុងក្រោយដូចជាកាជិគី ប៊ូឡូយនិងម៉ាតម៉ូ បានវាយប្រហារអាស៊ីអាគ្នេយ៍យ៉ាងពេញទំហឹងជាពិសេសហ្វីលីពីន វៀតណាមនិងថៃ ដោយវាបង្កជាគ្រោះទឹកជំនន់ បំណាក់ដី និងឈានដល់ធ្វើឲ្យបាក់ធ្លាយទំនប់ទៀតផង។

ឥទ្ធិពលរបស់ព្យុះទាំង៣ បណ្តាលឲ្យមនុស្សរាប់រយនាក់នៅអាស៊ីអាគ្នេយ៍បាត់បង់ជីវិត រាប់សែននាក់ជម្លៀសខ្លួន និងរាប់លាននាក់ ត្រូវរងទុក្ខវេទនា។

(រូបថត៖ Reuters)

យ៉ាងណា ស្ថានភាពនឹងមិនទាន់ធូរស្រាលឡើយ ព្រោះថា ព្យុះ៥-៧ទៀតនឹងចូលមកដល់ មុនដាច់ឆ្នាំ ហើយព្យុះនៅសល់ទាំងនេះ ត្រូវគេព្យាករថា ប្រហែលវាយប្រហារប្រទេសវៀតណាម ខ្លាំងជាងគេ។

តាមការផ្សាយរបស់គេហទំព័រ Vietnam.vn កាលពីដើមសប្តាហ៍, អគ្គនាយករងនៃនាយកដ្ឋានជលសាស្ត្រក្រោមក្រសួងកសិកម្មនិងបរិស្ថានបានឲ្យដឹងថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ត្រូវតែមានការយកចិត្តទុកដាក់ខ្លាំងលើស្ថានភាពសំខាន់ៗដូចជាខ្យល់ព្យុះ ទឹកជំនន់ និងខ្យល់ត្រជាក់។ ក្នុងចំណោមព្យុះដែលនៅសល់ នឹងមានខ្លះវាយប្រហារដីគោកវៀតណាម ជាពិសេសភាគកណ្តាលដល់ខាងត្បូង។

(រូបថត៖ Reuters)

សូមជម្រាបជាថ្មី ឥទ្ធិពលព្យុះ ប៊ូឡូយ បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន៥១នាក់នៅវៀតណាម ខណៈទឹកជំនន់និងបំណាក់ដីបានបំផ្លាញផ្ទះសម្បែងជាង ២០០ ០០០ខ្នងទូទាំងប្រទេស និងកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងបរិស្ថានវៀតណាម បានវាយតម្លៃថា ការខាតបង់សេដ្ឋកិច្ចបណ្តាលមកពីព្យុះ ប៊ូឡូយ គឺមានប្រហែល ៦០៦លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាមធ្ងន់ធ្ងរ! ព្យុះចាស់សម្លាប់មនុស្ស៥១នាក់ ខណៈព្យុះថ្មីក៏មកដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម