Connect with us

ព័ត៌មានអន្ដរជាតិ

ចេតិយ​ព្រះពុទ្ធ​នៅ​ថៃ ដែលមានអាយុកាល​​ជាង១២០​ឆ្នាំ បាក់ស្រុត​ខ្ទេច​គ្មានសល់

បានផុស

នៅ

ចេតិយ​ព្រះពុទ្ធ Phra That Non Tan ដែលមានអាយុ​កាល​១២៣​ឆ្នាំ ហើយ​ជាប្រាសាទប្រវត្តិសាស្ត្រមួយនៅក្នុងស្រុក Tha Uthen នៃខេត្ត Nakhon Phanom បាន​បាក់​ស្រុត​ដួល​រលំទាំងស្រុង​កាល​ពី​ព្រឹកថ្ងៃអាទិត្យ​ទី​១២​ខែ​តុលា បង្ក​ឲ្យ​មានការភ្ញាក់ផ្អើលដល់អ្នកស្រុកដែលតែង​តែ​ចាត់ទុកប្រាសាទនេះថាជាកន្លែងសក្ការៈបូជាខាងវិញ្ញាណ និងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Thairath ចេតិយ​ដែល​ឥឡូវ​នេះ​បានក្លាយ​​​ជា​​គំនរ​កម្ទេច​ថ្ម បាន​ធ្វើ​​ឲ្យ​​អ្នក​ភូមិ​ខូច​ចិត្ត​ចំពោះ​ការ​បាត់​បង់​​​​ដែល​ផ្សាភ្ជាប់​ទៅ​នឹង​ជំនឿ និង​អត្តសញ្ញាណ​អ្នក​ស្រុក​របស់​ពួក​គេ។

Phra That Non Tan គឺជាបូជនីយដ្ឋាន​បុរាណ ​ដែល​បាន​ចុះបញ្ជី​​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ការិយាល័យ​បុរាណវិទ្យា​ភូមិភាគ​ទី៩ នៃ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ក្នុង​ខេត្ត Ubon Ratchathani។ ប្រវត្តិនៃ​ទីតាំង​បុរាណ​នេះមានតាំងពី​ឆ្នាំ​១៨៧៧ នៅពេលដែលអ្នកតាំងទីលំនៅបានរកឃើញប្រាសាទតូចមួយដែលលាក់ខ្លួននៅក្នុងព្រៃ។

ក្រុមមន្ត្រីជឿថា ការ​បាក់ស្រុត​​នេះបណ្តាលមកពី​ការខូចគុណភាពទាក់ទងនឹងអាយុកាល​ នៃរចនាសម្ព័ន្ធឥដ្ឋ និងបាយអ ដែលធ្វើ​ឲ្យ​មានស្នាមប្រេះធ្ងន់ធ្ងរ។ ថ្វីត្បិតតែ​​នាយកដ្ឋានវិចិត្រសិល្បៈ​ទើប​អនុម័តថវិកា​ចំនួន​៣​លាន​បាត​សម្រាប់ជួសជុលរួចហើយក៏ដោយ ក៏ប្រាសាទនេះបានដួលរលំមុនពេលការងារជួសជុល​ចាប់ផ្ដើម​៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម