ព័ត៌មានអន្ដរជាតិ
ការចាក់សំឡេងខ្មោចនៅព្រំដែន មជ្ឈដ្ឋានអ្នកនយោបាយថៃយល់ឃើញផ្ទុយគ្នា
បុគ្គលមួយចំនួនក្នុងប្រទេសថៃ ចាប់ផ្តើមចេញមកជាបន្តបន្ទាប់ ដោយបង្ហាញកង្វល់អំពីការបាក់មុខរបស់ប្រទេសលើឆាកអន្តរជាតិ និងស្តីបន្ទោសដាក់គ្នាជុំវិញការចាក់សំឡេងខ្មោចនៅព្រំដែន ក្រោមការរៀបចំរបស់ជនថោកទាប Jom Phalang។

ដំបូងឡើយគេដូចជាសើចសប្បាយពេលបានធ្វើបាបពលរដ្ឋខ្មែរ ប៉ុន្តែឥឡូវទង្វើដ៏ស្មោកគ្រោករបស់បុគ្គលម្នាក់នេះ កំពុងតែបែរជះទៅលើប្រទេសខ្លួនវិញហើយ ដោយសារតែនៅថៃ មានមនុស្សជាបន្តបន្ទាប់ចេញមុខមករិះគន់ ស្តីឲ្យ និងថ្កោលទោស ដល់ថ្នាក់អ្នកជំនាញព្រមានថា ថៃកំពុងតែស្អុយឈ្មោះលើឆាកអន្តរជាតិ និងជាការហុចផលល្អដល់កម្ពុជាទៀតផង ក្នុងសង្គ្រាមផ្នែកការទូត។
កាលពីថ្ងៃចន្ទទី១៣ខែតុលា ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធមនុស្សថៃ Sunai Phasuk បានបង្ហោះសារលើបណ្តាញសង្គម X បានដាក់ការស្តីបន្ទោសចំៗទៅលើ Jom Phalang ថា បុគ្គលម្នាក់នេះកំពុងបំផ្លាញកេរ្តិ៍ឈ្មោះថៃហើយ ដោយសារតែចាក់សំឡេងខ្មោច។ វាក្លាយជារឿងធំហើយ! កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីស្នើសុំការស៊ើបអង្កេតទៅលើការប្រើប្រាស់ឧបករណ៍បំពងសំឡេងដ៏ធំរបស់ថៃ ដើម្បីចាក់សំឡេងខ្មោច និងសំឡេងយន្តហោះ ដែលបង្កការរំខាននិងភ័យខ្លាចដល់សហគមន៍នៅតាមព្រំដែនថៃ-កម្ពុជា។ សកម្មភាពនេះគឺជាការគំរាមកំហែងផ្លូវចិត្តដល់ជនស៊ីវិល វាជារឿងខុសឆ្គងយ៉ាងច្បាស់ក្រឡែត។ តើអ្នកណាបានផ្តល់ភ្លើងបៃតងឲ្យ Jom Phalang?
លោកបន្តថា «ចប់បាត់ហើយ! នាយករដ្ឋមន្ត្រី Anutin និងយោធា បែរជាទៅគាំទ្រ Kan Jom Phalang ទៅវិញ។ នេះប្រៀបដូចជាការបំផ្លាញកិច្ចខិតខំរបស់មន្ត្រីការទូត ដែលពឹងលើការគោរពច្បាប់អន្តរជាតិដើម្បីធ្វើឲ្យថៃស្របច្បាប់ និងប្រឆាំងកម្ពុជាលើបញ្ហាកន្លងមកទាំងអស់ទាក់ទងជម្លោះព្រំដែន។
ចំណែក សមាជិកព្រឹទ្ធសភាថៃលោកស្រី Angkhana Neelapaijit ក៏បានស្នើដល់រដ្ឋាភិបាលទីក្រុងបាងកក ត្រូវពិនិត្យលើករណីដែលបុគ្គល Kan Chom Phalang ប្រើប្រាស់សំឡេងប្រឆាំងពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែរ។
លោកស្រី Angkhana និយាយថា៖ «រាជរដ្ឋាភិបាលថៃគួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណា បង្កឲ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តិមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលថៃជារដ្ឋភាគី»។
មិនត្រឹមប៉ុណ្ណឹង លោក Natthapong Ruangpanyawut ប្រធានគណបក្សប្រជាជនថៃ ដែលជាគណបក្សឈ្នះឆ្នោត និងជាបក្សប្រឆាំងធំបំផុតនៅក្នុងប្រទេសថៃ កំពុងដាក់សម្ពាធលើនាយករដ្ឋមន្ត្រី Anutin Chanvirakul លើកឡើងថា វាជាកាតព្វកិច្ចផ្ទាល់របស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងស្ថានការណ៍ ដើម្បីឲ្យសាធារណជនគ្រប់វិស័យ រួមទាំងលោក Kun Jom Palang ដែលចង់ជួយប្រជាជនថៃ ធានាថា ថៃទទួលបានផលប្រយោជន៍ពីកម្ពុជា ឬជួយដោះស្រាយបញ្ហានេះ។
ចុងក្រោយបំផុត គឺរដ្ឋមន្ត្រីការពារជាតិថែ Nattaphon Narkphanit ដែលឆ្លើយសំណួរអ្នកកាសែតមិនចេញ ពេលសួរថានរណាជាអ្នកបើកដៃឲ្យ Jom Phalang ចាក់សំឡេងរំខានពលរដ្ឋខ្មែរ?
លោកបែរជាជំរុញឲ្យអ្នកកាសែត ទៅសួរមេភូមិភាគ១វិញទៅ។ រួចហើយក្រោយមក ពេលអ្នកកាសែតបន្តសួរថា តើថៃនឹងខាតប្រយោជន៍ទេពេលកម្ពុជាដាក់ពាក្យបណ្តឹងទៅអន្តរជាតិ ជុំវិញករណីនេះ? លោក Nattaphon ក៏មិនឆ្លើយដែរ ដោយគ្រាន់តែនិយាយថា លោកនឹងឆ្លើយប្រាប់ពេលក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


