ព័ត៌មានអន្ដរជាតិ
ប្រទះឃើញដុំភ្លើងអាថ៌កំបាំងផ្ទុះលើមេឃក្នុងប្រទេសថៃ
ប្រជាជននៅទូទាំងភាគកណ្តាលប្រទេសថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលកណ្ដាលអាធ្រាត្រថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ដោយមានដុំភ្លើងធំចម្លែកមួយលេចឡើងនៅលើមេឃនិងបានផ្ទុះឮសំឡេងយ៉ាងខ្លាំង ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៦ខែតុលា។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១២:៣០ កណ្ដាលអាធ្រាត្រ។ ការផ្ទុះនេះទំនងជាខ្លាំងណាស់ដោយមានមនុស្សជាច្រើនរាយការណ៍ថាមានការញ័រជញ្ជាំង និងដី។ ព្រឹត្តិការណ៍នេះក៏អាចមើលឃើញ និងឮនៅទូទាំងខេត្តជាច្រើន រួមទាំងAyutthaya និងទីក្រុងបាងកក។
សមាគមតារាសាស្ត្រថៃបានបញ្ជាក់ថាបានទទួលរបាយការណ៍យ៉ាងច្រើនអំពីបាតុភូតនេះថាមានជាដុំភ្លើងភ្លឺ បន្ទាប់មកផ្ទុះ និងបង្កការរញ្ជួយស្រាលៗ។ បើវីដេអូកាមេរ៉ារថយន្តពីខេត្ត Ayutthayaបានថតចំពេលវេលាដ៏គួរឱ្យភ្ញាក់ផ្អើល ដែលវត្ថុដ៏ភ្លឺចែងចាំងនោះបានផ្លាស់ទីយឺតៗឆ្លងកាត់មេឃ ផ្ទុះទៅជាពន្លឺភ្លឹបភ្លែតៗ ហើយលិចបាត់។
មនុស្សជាច្រើនសង្ស័យថាវាអាចជាអាចម៍ផ្កាយ ខណៈមន្រ្តីថៃមិនទាន់បានកំណត់មូលហេតុពិតប្រាកដនៃការផ្ទុះដ៏អាថ៌កំបាំងនេះនៅឡើយទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


