Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថាន ព្រមានពី «សង្គ្រាមបើកចំហ» ជាមួយអាហ្វហ្គានីស្ថាន ប្រសិនបើការចរចាសន្តិភាពបរាជ័យ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានព្រមានថា ប្រសិនបើការចរចាបរាជ័យ អាចមាន «សង្គ្រាមបើកចំហ» រវាងប្រទេសទាំងពីរ ទោះបីជាលោកជឿថាអាហ្វហ្គានីស្ថានចង់បានសន្តិភាពក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ខែតុលារ។

រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានកំពុងជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដើម្បីពិភាក្សាអំពីរបៀបរក្សាបទឈប់បាញ់ថ្មីៗនេះឱ្យនៅដដែល បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវនៅព្រំដែនសម្លាប់មនុស្សរាប់សិបនាក់។

ការចរចានេះគាំទ្រដោយប្រទេសកាតា និងតួកគី មានគោលបំណងស្វែងរកដំណោះស្រាយរយៈពេលវែងចំពោះការប្រយុទ្ធគ្នា។ ប៉ាគីស្ថានចោទប្រកាន់អាហ្វហ្គានីស្ថានថាអនុញ្ញាតឱ្យអ្នកប្រយុទ្ធតាលីបង់ប៉ាគីស្ថាន (TTP) ធ្វើប្រតិបត្តិការពីទឹកដីរបស់ខ្លួន ខណៈដែលអាហ្វហ្គានីស្ថានបដិសេធរឿងនេះ ហើយបន្ទោសប៉ាគីស្ថានចំពោះការវាយប្រហារតាមអាកាសដែលឆ្លងកាត់ព្រំដែន។

គួរបញ្ជាក់ថាការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរបានធ្វើឲ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយច្រកព្រំដែនត្រូវបានបិទ និងអាជីវកម្មខាតបង់រាប់លានដុល្លារជារៀងរាល់ថ្ងៃ។ អ្នកជំនាញនិយាយថា ភាគីទាំងពីរកំពុងពិភាក្សាអំពីវិធីចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ និងជៀសវាងជម្លោះនាពេលអនាគត។ សម្រាប់ពេលនេះ បទឈប់បាញ់នៅតែដំណើរការ ហើយប្រទេសទាំងពីរសង្ឃឹមថាការចរចានៅទីក្រុងអ៊ីស្តង់ប៊ុលនឹងនាំមកនូវសន្តិភាពយូរអង្វែង៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម