Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីពេញចិត្តនឹងប្រសិទ្ធភាព​វ៉ាក់សាំង​កូវីដ​-​១៩​របស់​ចិន​

បានផុស

នៅ

ប្រទេស​​ឥណ្ឌូណេស៊ី​ពេញ​ចិត្ត​​​ចំពោះ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​របស់​ប្រទេសចិន Sinovac បន្ទាប់ពី​ការ​ទទួល​ស្គាល់​ដោយ​​មន្ត្រីកំពូល​របស់​មជ្ឈមណ្ឌល​​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់​ចិន​​​ថា ​​វ៉ាក់សាំង​ផ្តល់​ការការពារ​វីរុស​នេះ​នៅ​មាន​កម្រិត​ទាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី​ Siti Nadia Tarmizi អ្នក​នាំ​ពាក្យ​កម្មវិធី​វ៉ាក់សាំង​កូវីដ-១៩របស់​ប្រទេស​ឥណ្ឌូណេស៊ី បាន​និយាយ​ថា អង្គការ​សុខភាព​ពិភព​លោក (WHO)​ បាន​រក​ឃើញ​វ៉ាក់សាំង​របស់​ចិន​ស្រប​តាម​​​​តម្រូវ​ការ​​​ដែល​ត្រូវ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​៥០%។ អ្នក​ស្រី​កត់​សំគាល់​​ថា ការ​សាក​ល្បង​គ្លីនិក​លើ​វ៉ាក់សាំង​ Sinovac នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បង្ហាញ​ថា វា​មាន​ប្រសិទ្ធភាព​៦៥​%។

«វា​មាន​ន័យ​ថា យើង​កំពុង​ជជែក​អំពីលទ្ធភាព​​ដើម្បី​បង្កើត​អង់ទីគ័រ​​នៅក្នុង​ខ្លួន​ប្រាណ​យើង​គឺ​​នៅ​តែ​ល្អ​ខ្លាំង»។ អ្នក​ស្រី​បាន​បញ្ជាក់។

នាយកមជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​ឆ្លង​ចិន​លោក Gao Fu ប្រាប់​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​សៅរ៍កន្លង​ទៅ​នេះ​​ថា វ៉ាក់សាំង​ដែល​មាន​​ស្រាប់​គឺ​​មាន​អត្រា​ប្រសិទ្ធភាពការពារ​​ទាប​នៅ​ឡើយ ហើយ​បាន​កំពុង​ពិចារណា​ក្នុង​យុទ្ធសាស្ត្រ​ដែល​លាយ​គ្នា​ដើម្បី​រឹត​តែ​បង្កើន​ប្រសិទ្ធភាព​​របស់​វា​ទ្វេឡើង។

ប្រទេស​ចិន​បាន​ចែក​ចាយ​វ៉ាក់សាំង​ដែល​ផលិត​ក្នុង​ស្រុក​រាប់​លាន​ដូស​ទៅ​ក្រៅប្រទេស និង​​កំពុង​ប្រើ​ប្រាស់​​​កម្មវិធី​ចាក់​វ៉ាក់សាំង​​នៅ​ក្នុង​ស្រុកដែរ។

អ្នក​ស្រី​ Tarmizi និយាយ​ថា ប្រទេស​ឥណ្ឌូណេស៊ី​នៅ​តែ​រង់​ចាំ​មើល​លទ្ធផល​នៃ​ការ​សាក​ល្បង​គ្លីនិក​ណា​មួយ​មុន​ពិចារណា​រឿង​ប្រើ​វ៉ាក់សាំងលាយ​គ្នា​ដែរ។

ឥណ្ឌូណេស៊ី​ចាក់វ៉ាក់សាំង Sinovac ដល់ពករដ្ឋ

«យើងនឹង​រង់​ចាំ រង់ចាំ​លទ្ធផល​នៃ​ការ​សាក​ល្បង​គ្លីនិក​ដើម្បី​ឲ្យ​ប្រាកដ​ច្បាស់​ថា គំនិត ឬ​ការច្នៃប្រឌិត​​នឹង​មាន​កម្រិត​ប្រសិទ្ធភាព​​ ​ភាពស៊ាំ​ និង​ប្រសិទ្ធផល​កាន់​តែ​ប្រសើរ​ឡើង បើ​ប្រៀប​ធៀប​នឹង​លក្ខខណ្ឌ​បច្ចុប្បន្ន»។

ក្រុម​អ្នក​ជំនាញ​សុខភាពសាធារណៈ​សកល​បាន​និយាយ​ថា វ៉ាក់សាំង​ណា​មួយ​ដែល​មាន​ប្រសិទ្ធភាព​ចាប់​ពី​៥០​%​គួរ​តែ​ប្រើ ហើយ​រដ្ឋាភិបាល​ជា​ច្រើន​​បានកំពុង​​ប្រើ​ប្រាស់​វ៉ាក់សាំង​របស់​ប្រទេស​ចិន ខណៈ​ប្រទេស​អ្នក​មាន​នៅ​លើ​ពិភព​លោក​នេះ​ប្រើ​វ៉ាក់សាំង Pfizer និង Moderna។

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ចិន​លោក Wang Yi និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​នឹង​នៅ​តែ​បន្ត​ផ្តល់​វ៉ាក់សាំង​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ត្រូវ​ការ​ចាំបាច់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម