ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា កុំអាងតែមានវ៉ាក់សាំង ភ្លេចវិធានការការពារខ្លួនពីកូវីដ
អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យមានវិធានការជាបន្តដើម្បីការពារការឆ្លងជំងឺកូវីដ ១៩ ខណៈដែលករណីឆ្លងជាសកលមានការកើនឡើង ទោះបីមានយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក៏ដោយ ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា រហូតមកដល់ពេលនេះ វ៉ាក់សាំងចំនួន ៧៨០ លានដូសត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ។

លោកបាននិយាយថា ករណីឆ្លងជាសកលបានធ្លាក់ចុះរយៈពេល ៦ សប្តាហ៍ជាប់គ្នាក្នុងខែមករា និងកុម្ភៈ ប៉ុន្តែវាបានកើនឡើងជាថ្មីម្តងទៀតក្នុងរយៈពេល ៧ សប្តាហ៍ជាប់ៗគ្នា ។ លោកបានកត់សម្គាល់ថា ការស្លាប់ក៏បានកើនឡើងផងដែរក្នុងរយៈពេល ៤ សប្តាហ៍កន្លងមកនេះ ។
លោក Tedros បាននិយាយថា “វ៉ាក់សាំងគឺជាឧបករណ៍សំខាន់ និងមានអនុភាព ប៉ុន្តែវាមិនមែនជាឧបករណ៍តែមួយដើម្បីការពារការឆ្លងនោះទេ” ។

ទន្ទឹមនោះលោកក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ដើម្បីបន្តរក្សាគម្លាតសង្គម ពាក់ម៉ាស លាងដៃ និងវិធានការផ្សេងៗទៀតប្រឆាំងនឹងវីរុសនេះ ។
យោងតាមគេហទំព័រ Our World in Data ដែលដំណើរការដោយអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសបានបង្ហាញថា គិតត្រឹមថ្ងៃសៅរ៍ប្រជាជនប្រហែល ៤៣០.៩៦ លាននាក់ត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសនៅជុំវិញពិភពលោក ។

ចំពោះសមាមាត្រនៃចំនួនប្រជាជនសរុបដែលទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសគឺ អ៊ីស្រាអែលឈរនៅលំដាប់កំពូលដោយមាន ៦១.៤ ភាគរយ ។ ចក្រភពអង់គ្លេសឈរនៅលំដាប់ទី ២ គឺ ៤៧.១ ភាគរយ បន្ទាប់មកឈីលីមានចំនួន ៣៨.៥ ភាគរយ និងសហរដ្ឋអាមេរិកមាន ៣៥ ភាគរយ ខណៈសរុបនៅទូទាំងពិភពលោកមានតែ ៥.៥ ភាគរយប៉ុណ្ណោះ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៣៧,២៥២,៦២១ ករណី និងមានអ្នកស្លាប់ចំនួន ២,៩៥៨,៦២៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ WHO វិបត្តិកូវីដ នៅសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់
ចុចអាន ៖ មេ WHO ថា ប្រទេសដែលមានប្រាក់ចំណូលទាបស្ទើរតែមិនទទួលបានវ៉ាក់សាំងកូវីដ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


